Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក៖ ត្រៀមកម្ពុជាឱ្យសម្រេចបាននូវអន្តរកាលទៅប្រើប្រាស់យានយន្តអគ្គិសនី

spot_img

ភ្នំពេញ៖ ធនាគារពិភពលោក បានចេញប្រកាសព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួន យានយន្តអគ្គិសនីនៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ។

ធនាគារពិភពលោកបានលើកឡើងដូច្នេះនៅក្នុងរបាយការណ៍មួយ ក្រោមចំណងជើងថា “អនុសាសន៍សម្រាប់រៀបចំផែនទី បង្ហាញផ្លូវថ្នាក់ជាតិស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្អគ្គិសនី” (Recommendations to the National Roadmap for Electric Mobility Transition) ដែលចេញផ្សាយនៅថ្ងៃនេះ។ របាយការណ៍នេះ ផ្តល់នូវអនុសាសន៍ សម្រាប់កិច្ចខិតខំបន្តរបស់កម្ពុជា ក្នុងការរៀបចំឡើងនូវក្របខណ្ឌគោលនយោបាយជាតិ ដើម្បីលើកកម្ពស់ការប្រើប្រាស់ យានយន្តអគ្គិសនី។ របាយការណ៍ក៏បានផ្តល់ទស្សនៈរួមមួយ ជុំវិញការរុករកមើលវិធីសម្រាប់ដំណើរងាកចេញពីទីផ្សារ ដែល គ្របដណ្តប់ដោយយានយន្តប្រើប្រេងសាំង និងប្រេងម៉ាស៊ូត ដែលសុទ្ធតែត្រូវបាននាំចូលពីក្រៅ។ នៅក្នុងនោះមានផងដែរនូវ អនុសាសន៍ថាតើគួរបង្កើនកម្រិតណា ទាំងតម្រូវការ និងការផ្គត់ផ្គង់យានយន្តអគ្គិសនី (EVs) និងថាតើគួរត្រៀមខ្លួនដូចម្តេច ខ្លះ សម្រាប់ការកើនឡើងនៃតម្រូវការថាមពលអគ្គិសនី ដែលចាំបាច់សម្រាប់សាកអាគុយយានយន្តអគ្គិសនី។

នៅខែធ្នូ ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅក្លាយជាសេដ្ឋកិច្ចមានអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ ២០៥០។ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្រាប់ការដឹកជញ្ជូនគ្មានបំភាយកាបូន រួមបញ្ចូលគោលដែលមាន ៧០%នៃម៉ូតូ និង ៤០% នៃរថយន្ត និងរថយន្តសាធារណៈក្នុងទីប្រជុំជន ជាយានយន្តអគ្គិសនី នៅត្រឹមឆ្នាំ២០៥០។ លើសពីនេះ រដ្ឋាភិបាល បានកំណត់គោលដៅពង្រីកសមត្ថភាពនៃមធ្យោបាយដឹកជញ្ជូនសាធារណៈ ឱ្យបំពេញបានរហូតដល់ទៅ ៣០% នៃតម្រូវការ ដឹកជញ្ជូនអ្នកដំណើរនៅក្នុងទីក្រុង គិតត្រឹមឆ្នាំ២០៥០។ ស្របគ្នានឹងការបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចំនួនយាន យន្តសរុបដែលកំពុងធ្វើចរាចរនៅលើដងផ្លូវ តាមការប៉ាន់ស្មាន អាចនឹងកើនឡើងពី ៦លានគ្រឿង នាពេលបច្ចុប្បន្ន ទៅដល់ ៨លានគ្រឿង នៅឆ្នាំ២០៣០ និង ១៤លានគ្រឿង នៅឆ្នាំ២០៥០។ បច្ចុប្បន្ននេះ ចំនួនរថយន្តអគ្គិសនីដែលធ្វើចរាចរលើដង ផ្លូវក្នុងប្រទេសកម្ពុជា មានតិចជាង ១ ០០០គ្រឿង ប៉ុណ្ណោះ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “គោលដៅនៃ ដំណើរឆ្ពោះទៅប្រើយានយន្តអគ្គិសនី គឺអាចសម្រេចបាន ហើយវានឹងជួយកម្ពុជាឈានទៅដល់គោលដៅអព្យាក្រឹតភាពកាបូ នប្រកបដោយមហិច្ឆតារបស់ខ្លួន” ។ លោកស្រីពោលបន្តទៀតថា៖ “ទោះជាយ៉ាងណាក៏ដោយ គោលដៅនេះទាមទារឱ្យ មានការវាយតម្លៃដោយប្រុងប្រយ័ត្នលើការផ្លាស់ប្តូរនេះ។ ពិតណាស់ បច្ចុប្បន្នប្រជាជនកម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើន តាមរយៈការប្រើប្រាស់យានយន្តជជុះតម្លៃទាប ដែលនាំចូលពីបរទេស ប៉ុន្តែវាបាននាំមកនូវការខាតបង់ធំដល់បរិស្ថាន ហើយ ក៏នឹងក៏អាចជាឧបសគ្គមួយដល់ការកើនឡើងនូវការប្រើប្រាស់យានយន្តអគ្គិសនីផងដែរ។ យើងប្តេជ្ញាជួយរដ្ឋាភិបាលនៅក្នុងអន្តរការនេះ និងស្វែងរកមធ្យោបាយដែលអាចធ្វើទៅបាន នៅក្នុងដំណើរទៅមុខ ។”

ដើម្បីធានាបានថាយានយន្តអគ្គិសនីមានវត្តមានធ្វើចរាចរលើដងផ្លូវ ច្រើនជាងយានយន្តប្រើសាំង ឬប្រេងម៉ាស៊ូត កម្ពុជាចាំ បាច់ត្រូវធ្វើកំណែទម្រង់បទប្បញ្ញត្តិនៃការនាំចូល និងប្រើប្រាស់យានយន្ត ដោយប្រើវិធីសាស្ត្ររឹតបន្តឹងបន្តិចម្តងៗ។ នៅក្នុង នោះ គួរតែអនុវត្តគោលនយោបាយ ដែលតម្រូវលែងឱ្យមានយានយន្តដែលប្រើសាំង ឬប្រេងម៉ាស៊ូត ធ្វើចរាចរលើដងផ្លូវតទៅ ទៀត នៅពេលដែលអាយុកាលរបស់វាចូលដល់រយៈពេលជាក់លាក់ណាមួយ។ វិធីនេះនឹងបង្កើនតម្រូវការសម្រាប់យានយន្ត ថ្មី និងជួយបើកផ្លូវឱ្យយានយន្តអគ្គិសនីចូលក្នុងទីផ្សារឱ្យបានកាន់តែលឿន។ សម្រាប់រយៈពេលខ្លីខាងមុខ ម៉ូតូ និងយានកង់ បីប្រើអគ្គិសនី ត្រូវបានរំពឹងទុកថានឹងដើរតួនាំមុខគេនៅក្នុងអន្តកាលឆ្ពោះទៅការប្រើយានយន្តអគ្គិសនី នៅក្នុងប្រទេសកម្ពុ ជា។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា៖ “ការលើកកម្ពស់យានយន្តអគ្គិសនី ជាឱកាសមួយសម្រាប់កម្ពុជាក្នុងការកាត់បន្ថយបំភាយកាបូនក្នុងការដឹកជញ្ជូន សម្រេចបាននូវមហិច្ឆតានៃការរួមចំណែក តាមការកំណត់របស់ជាតិ និងឈានដល់អព្យាក្រឹតភាពនៃកាបូននៅឆ្នាំ២០៥០។ លើសពីនេះទៀត វានឹងជួយកម្ពុជាក្នុងការ ធ្វើសមាហរណកម្មទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ជំរុញការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើតការងារ ទៀតផង។”

ការសិក្សានេះត្រូវបានគាំទ្រពីមូលនិធិប្រឹក្សាយោបល់ហេដ្ឋារចនាសម្ព័ន្ធរវាងផ្នែកសាធារណៈ និងឯកជន (PPIAF) ដែលជា មូលនិធិបរធនបាលកិច្ចពហុភាគីគ្រប់គ្រងដោយធនាគារពិភពលោក ផ្តោតលើការគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍លើហេដ្ឋា រចនាសម្ព័ន្ធប្រកបដោយចីរភាព ដោយមានការចូលរួមពីវិស័យឯកជន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×