Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត LexusRX350 បើកលឿនបុកម៉ូតូផ្លូវបំបែកជាបួន ប៉ើងទៅមុខច្រើនម៉ែត្រ បណ្តាលឲ្យបុរស២នាក់ រងរបួសធ្ងន់

spot_img

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបានបើករថយន្ត LexusRX350មួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលបុកម៉ូតូ ជិះឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យបុរស២នាក់ រងរបួសធ្ងន់ស្រាល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី២៨ ខែមីនាឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវ ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូម៉ាកស៊ុយស៊ុគីនិច ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1FF-8317 ជិះដោយបុរសរងគ្រោះពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវពី ២៥៧ក្នុងទិសដៅពីជើងមកត្បូងឆ្លងផ្លូវបំបែកជាបួន ក្នុងល្បឿនលឿន ខណៈពេលឆ្លងដល់ពាក់កណ្ដាលផ្លូវ ស្របពេលមានរថយន្តមួយគ្រឿងម៉ាក LexusRX350 ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BH-8595 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ក៏បានបុកម៉ូតូចំពាក់កណ្ដាលពេញទំហឹង ប៉ើងទៅមុខជាច្រើនមែត្រ។ ភ្លាមនោះដែរ បងប្អូនប្រជាពលរដ្ឋក៏បានដឹកបុរសរងគ្រោះ បញ្ជូនទៅឯមន្ទីរពេទ្យ ចំណែកអ្នកបើកបរសមត្ថកិច្ចឃាត់នៅនឹងកន្លែងកើតហេតុ រង់ចាំការដោះស្រាយ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់វាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img