Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត LexusRX350 បត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូជិះលឿន បុកពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូស្លាប់មួយរំពេច

spot_img

រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយជាមួយមនុស្សប្រុសស្រី០៣នាក់ទៀត បានបើករថយន្តLexusRX350មួយគ្រឿង មិនប្រយ័ត្នក៏ត្រូវម៉ូតូឌ្រីមសង់មួយគ្រឿងជិះដោយបុរសម្នាក់យ៉ាងលឿន បុកចំពីក្រោយចំហៀងខាងស្តាំពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកាត់ហេតុភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤៩ នាទីយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ ចំណុចស្ពានទី១១ចន្លះស្ពានទី១២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះហ៊នឡង់ ឌីភេទប្រុស អាយុ៣០ឆ្នាំ មុខរបបំរើកាងារនៅធនាគារមួយកន្លែង មានស្រុកកំណើតរស់នៅ ខេត្តកណ្តាល។

បើយោងតាមប្រភពព័ត៏មានពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្ត ឡិចស៊ីស RX350 ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AV-3231 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរចំនួន ៣នាក់ទៀតធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ ៦អា ក្នុងទិសដៅពីកើតមកលិច ខណៈពេលបើកមកដល់ចំណុចកើតហេតុក៏បានបង្អង់ល្បឿនរួចបត់ឆ្វេងឆ្លងចូលទៅផ្លូវ បេតុងខណៈឆ្លងមិនទាន់បានពាក់កណ្តាលផ្លូវផង ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-2562 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ៦អា ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនគោលបំណងត្រឡប់ទៅផ្ទះ ម្តុំស្ពានទី១៣ ក៏បានជ្រុលទៅបុករថយន្តចំពីចំហៀងខាងឆ្វេង ផ្នែកខាងក្រោយនៃរថយន្ត បណ្តាលអោយបោកក្បាលស្លាប់នៅនិងកន្លែងតែម្តង ។ បន្ទាប់ពីកើតហេតុ បុរសអ្នកបើករថយន្ត បម្រុងបើករត់ ក៏ត្រូវប្រជាពលរដ្ឋស្ទាក់ចាប់ ប្រគល់ជូនសមត្ថកិច្ច ដើម្បីយកទៅសាកសួរនាំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការរបស់វែងរួចយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៏ក្រុង ដើម្បីដោះស្រាយពេលក្រោយ ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img