Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជាក្រុមការងាររបស់អ្នកនាង LOVE RIYAលក់ផលិតផលអនឡាញ បានជិះម៉ូតូមកបញ្ចប់ជីវិតដោយលោតពី លើស្ពានព្រែកសំរោង

spot_img

រាជធានីភ្នំពេញ ៖ បុរសម្នាក់មានឈ្មោះហៅពេជ្រ ដែលជាក្រុមកាងារនិងសាច់ញាតិរបស់អ្នកនាង LOVRIYA ដែលជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះមួយរូបបានម៉ូតូ scoopyមួយគ្រឿង មកបញ្ចប់ជីវិតខ្លួនឯងនៅលើស្ពានព្រែកសំរោង បានសម្រេច បន្សល់ទុកតែម៉ូតូនិងសម្ភារៈមួយចំនួនបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១:២០នាទីយប់ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤ ចំណុចលើស្ពានព្រែកសំរោង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុដោយមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់លើស្ពានព្រែកសំរោង បានប្រទះឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា scoopyពណ៌ក្រហមពាក់ផ្លាកលេខ កណ្តាល 1V-4502 មកឈុបនៅលើស្ពានព្រែកសំរោង រួចក៏លោតទៅក្នុងទន្លេលិចបាត់តែម្តងពេលនោះដែរ សមត្ថកិច្ចក៏បានចុះមកដល់រាយការណ៍ទៅថ្នាក់លើ យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ព្រែកថ្មីចាំក្រុមគ្រួសារមកទទួល។

ប្រភពដដែលពីសមត្ថកិច្ចបានឲ្យដឹងទៀតថា មួយសន្ទុះក្រោយមកក៏មានក្រុមគ្រួសារជនរងគ្រោះ បានមកដល់ចំណុចកើតហេតុនៅក្នុងនោះដែរ គេស្គាល់ថាមានអ្នកនាងLOVRIYA ដែលជាអ្នកលក់អនឡាញល្បីឈ្មោះមួយរូប រួមទាំងមានក្រុមកាងាររបស់ជនរងគ្រោះជាច្រើននាក់ទៀត បានមកដល់លើស្ពានព្រែកសំរោង ដើម្បីអុជធូបនិងសែនផ្លែឈើរនៅលើស្ពាន រួចក៏សុំម៉ូតូម៉ាកscoopy ជារបស់បុរសរងគ្រោះវិលត្រឡប់ទៅផ្ទះវិញ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img
×