Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជាសន្តិសុខម្នាក់ ជិះម៉ូតូធ្លាក់ជង្ហុករេចង្កូតទៅបុករ៉ឺម៉កដឹកផ្លែឈើ ឈប់លក់លើចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់

spot_img

រាជធានីភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់បានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ខណៈពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលធ្លាក់ជង្ហុក រេចង្កូតបន្តទៅបុកពីក្រោយរ៉ឺម៉កដឹកផ្លែឈើឈប់លក់លើចិញ្ចើមផ្លូវ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២៤ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះប ស៊ីប ស៊ី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាសន្តិសុខ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិអណ្តូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា PCXពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1JA-3113 ជិះតាបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ចំណុចកើតហេតុក៏បានធ្លាក់ជង្ហុកហើយរេចង្កូតទៅបុកពីក្រោយរ៉ឺម៉កដឹកផ្លែឈើ ដែលចតលក់នៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលអូសទៅមុខបោកក្បាលនៅហ្នឹងផ្លូវស្លាប់ភ្លាមៗ ពេលនោះដែរអ្នកបើករ៉ឺម៉កដឹកផ្លែឈើ ក៏បានបើករត់គេចពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។
សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់វាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុករួចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img