Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ ត្រូវបានសមត្ថកិច្ចវាយខ្នោះ ពេលបើកបរក្នុងស្ថានភាពស្រវឹង ហើយយកតួនាទីអ្នកធំមកគំរាម និងជេរប្រមាថទៅលើសមត្ថកិច្ច

spot_img

រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងបុរសម្នាក់ទៀត បានបើករថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹង ជោកចូលគោលដៅសមត្ថកិច្ចខណ្ឌមានជ័យ កំពុងអនុវត្តច្បាប់ចរាចរណ៍ បែរជាមិនព្រមសហការជាមួយសមត្ថកិច្ច រួចប្រពាក្យមិនសមរម្យថែមទាំងជេរប្រមាថលើសមត្ថកិច្ច។

ហេតុការណ៍ខាងលើនេះដែរបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២:២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសាឆ្នាំ២០២៤ ស្ថិតត្រង់ចំនុចមុខវត្តនន្ទមុនី នៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ដោយកម្លាំងចម្រុះនៃអធិការដ្ឋាននគបាលខណ្ឌមានជ័យ រួមទាំងមានកម្លាំងស្នងការក្រុងនិងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ និងគណះបញ្ជាការខណ្ឌបានដាក់គោលដៅត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចំនុចពិសេសបានផ្តោតទៅលើអ្នកបើកបរក្នុងស្ថានភាពស្រវឹង នៅចំណុចគោលដៅខាងលើ ក្រោយមកស្រាប់តែបុរសម្នាក់ រួមដំណើរជាមួយនិងបុរសម្នាក់ទៀត ដែលអ្នកទាំងពីស្រវឹងដូចគ្នា បានបើករថយន្តមួយគ្រឿងម៉ាក Toyota ViTZ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BX 6042 តាមបណ្តោយផ្លូវ២១៧ពីលិចមកកើតហើយក៏ចូលដល់គោលដៅ សមត្ថកិច្ចខណ្ឌមានជ័យកំពុងតែអនុវត្តន៍និងរិទ្ធបន្តឹងអ្នកបើបរសេបគ្រឿងស្រវឹង ពេលនោះដែរកម្លាំងសមត្ថកិច្ច ក៏បានឃាត់រថយន្ដនិងសួរនាំត្រឹមត្រូវ ហើយគោរពអ្នកបើកបរ ឱ្យចូលរួមសហការផ្លុំជាតិអាល់កុល តែពេលនោះ បុរសជាអ្នកបើកបររថយន្ត មិនព្រមសហការជាមួយនិងសមត្ថកិច្ចនោះទេ ថែមទាំងជេរប្រមាថមកលើកងកម្លាំង ទាំងពាក្យសម្ដីមិនសមរម្យ រួចយកអ្នកធំមកគម្រាមលើសមត្ថកិច្ចថែមទៀតផង។

ក្រោយមកសមត្ថកិច្ចក៏សម្រេចវាយខ្នោះ ទៅលើបុរសខាងលើដែលមិនសហការ បញ្ជូនទៅស្នងការក្រុងភ្លាមៗនិងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img