Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌ ចាប់ឃាតករម្នាក់ បាញ់សម្លាប់បុរសម្នាក់ នៅខេត្តតាកែវ ព្រោះរឿងគំនុំ

spot_img

ភ្នំពេញ៖ ឃាតកម្មបាញ់សម្លាប់បុរសម្នាក់ នៅផ្លូវជាតិលេខ៣ ស្រុកសំរោង ខេត្តតាកែវ ព្រោះរឿងគំនុំ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រើពេលមិនដល់២៤ម៉ោង ស្រាវជ្រាវបង្ក្រាបបានជនដៃដល់។
វេលាម៉ោង១៩៖៣៥នាទី ថ្ងៃទី១ខែមីនាឆ្នាំ២០២៤ មានករណីឃាតកម្មបាញ់សម្លាប់ មួយករណីកើតឡើងចំណុចលើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ លេខ៥៧-៥៨ ស្ថិតនៅក្នុងភូមិ ត្រពាំងឃ្លោក ឃុំ ខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បើកបររថយន្ត ម៉ាកកូរ៉េ ពណ៌ ស (ប្រហែលមួយតោនកន្លះ) ស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើបានបើកវ៉ាជែងមកកាក់ឈប់ រថយន្តមួយគ្រឿងតូរីស ពណ៌ស្លេ ពាក់ផ្លាកលេខភ្នំពេញ2K-8528 បើកបរដោយជនរងគ្រោះឈ្មោះ ឡេង កាក់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាំងក្រសាំង (រាជធានីភ្នំពេញ) ឲ្យឈប់រួចធ្វើសកម្មភាពទាញកាំភ្លើងខ្លី បាញ់ មកលើជនរងគ្រោះ ត្រូវចំនួន៣គ្រាប់បណ្តាលឲ្យដួលសន្លប់នៅកន្លែងកើតហេតុ។

រួចជនសង្ស័យបានបើករថយន្តគេចខ្លួនបាត់ ទៅទិសខាងជើង ចំណែកជនរងគ្រោះសមត្ថកិច្ចខេត្តតាកែវ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំពោះវត្ថុតាងសម្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ស្រុកសំរោង ខេត្តតាកែវ យកទៅរក្សាទុកនៅប៉ុស្តិ៍។

ក្រោយពីទទួលបានព័ត៌មាន នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១៖៣០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងទទួលដឹកនាំនាយកដ្ឋាន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកែវ និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងប្រើរយ:ពេល១៨ម៉ោង រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងឈានទៅដល់ការឃាតខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌីត និមល អាយុ៣៥ឆ្នាំ ភេទប្រុស មុខរបរអាជីវករ (បោះ ដុំ ប៊ីចេង) នៅចំណុចផ្លូវឧកញ៉ាឌួង ងៀប កែងផ្លូងវែងស្រេង ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×