Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តព្រះវិហារ ច្រានចោលការបង្ហោះរូបភាព របស់ម្ចាស់គណនីហ្វេសប៊ុក ថាមានទាហានថៃ បានកាត់បើកសោ នៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារ

spot_img

ព្រះវិហារ ៖ថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ Mao Chandara បានយករូបភាពចាស់មកបង្ហោះទ្បើងវិញសាជាថ្មី ថាមានទាហានថៃបានកាត់បើកសោរនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារក្រោយបានបិទអស់រយៈពេល៧ឆ្នាំ ដែលធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំ។

ករណីនេះ រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការច្រានចោលទាំងស្រុង និងមិនពិតដូចការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mao Chandara នោះឡើយ។

រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នេះជារូបភាពចាស់តាំងពី ១៦ឆ្នាំមុនមកម្លេះ (២០០៨) មិនមែនជារូបភាពថ្មីៗ ដូចការបង្ហោះ នោះឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងកុំឲ្យមានការភ័ន្តច្រទ្បំ។ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×