Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចាប់ខ្លួនជនដៃដល់ម្នាក់​ ដែលបាញ់សម្លាប់បុរសម្នាក់ នៅស្រុកម៉ាឡៃ

spot_img

ខេត្តបន្ទាយមានជ័យ ៖ ករណីប្រើប្រាស់អាវុធកែច្នៃបាញ់សម្លាប់ជនរងគ្រោះ យកប្រាក់ស្ថិតនៅស្រុកម៉ាឡៃ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនដៃដល់ម្នាក់ នាវេលាម៉ោង ១០ និង ៤៣ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ តាមបញ្ជារបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ជនដៃដល់ឈ្មោះ ខន មិត្ត ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង និងនិតិវិធីបញ្ជូនទៅអយ្យការចាប់ការបន្ត។

សូមរំលឹកថា ករណីបាញ់ប្លន់នេះបានកើតឡើងនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤ ដោយជនដៃដល់ប្រើប្រាស់អាវុធកែច្នៃ បាញ់សម្លាប់ជនរងគ្រោះយកប្រាក់ ស្ថិតនៅចំណុចភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញបានទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ និងបានបំភ្លឺពីឈ្មោះ រុន ចាន់ធីម ភេទស្រី អាយុ ៤៤ ឆ្នាំ រស់នៅ ភូមិ – ឃុំ កើតហេតុខាងលើ ត្រូវជាប្រពន្ធជនរងគ្រោះថា មានជនសង្ស័យម្នាក់មិនស្គាល់ឈ្មោះ បានដើរលបមកសំងំចាំមុខទ្វារផ្ទះ ( ទ្វារក្រោយ ) ហើយបាញ់សម្លាប់ប្ដីរបស់ខ្លួនឈ្មោះ ឌី សៀងហៃ អាយុ ៣៨ ឆ្នាំ ខណៈប្ដីរបស់ខ្លួនបានទៅអើតមើលទ្វារក្រោយ ។

បន្ទាប់មកជននោះក៏បានស្ទុះឡើងមកក្នុងផ្ទះ តាមទ្វារក្រោយដដែល ដោយកាន់ជាប់ដៃ មកនូវអាវុធកែច្នៃដងឈើ ដោយមានស្ពាយសម្ភារជាប់ខ្លួន រយីងរយោង ដូចជាពិលកែវឆ្លុះ នឹងប៊ីដុងទឹកជាដើម ។ ដោយខ្លួនចាំច្បាស់ថា ជននោះបានពាក់ទ្រនាប់ជើងប៉ាត់តា ចងខ្សែពណ៌កាហ្វេហើយបាន សម្លុតខ្លួនយកកាបូបប្រាក់ដោយក្នុងកាបូបនោះ មានប្រាក់ខ្មែរចំនួន ៣០ ម៉ឺនរៀល។ ហើយជននោះបានលោតចេញតាមទ្វារក្រោយគេចខ្លួនបាត់ទៅ ។

សមត្ថកិច្ចមូលដ្ឋានបានបន្តធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី ៣១ មីនា ២០២៤ ដោយមានការចង្អុលបង្ហាញ ពីឈ្មោះ រុន ចាន់ធីម ភេទស្រី អាយុ ៤៤ ឆ្នាំ ត្រូវជាប្រពន្ធ ជនរងគ្រោះ នឹងមានការចង្អុលបង្ហាញ ពីសាក្សីប្រជាពលរដ្ឋ , ប្រជាការពារ និងលោក មេភូមិ និងមានរបាយការណ៍របស់ លោកមេភូមិភ្ជាប់ មកជាមួយស្រាប់យើងបាននាំខ្លួនឈ្មោះ ខន មិត្ត ភេទ ប្រុស អាយុ ៤១ ឆ្នាំ មកធ្វើការសាកសួរ និងបន្តស្រាវជ្រាវ ឆែកឆេររកឃើញ បំណែកអាវុធកែច្នៃមាន ( កាណុងដែក និងបំណែកដងឈើ នៃអាវុធកែច្នៃ )និងរកឃើញទ្រនាប់ជើង ដែលមានភិនភាគតាមការបំភ្លឺ របស់ប្រពន្ធជន រងគ្រោះដែលឈ្មោះ ខន មិត្ត កំពុងពាក់ជាប់នៅជើង ទើបសមត្ថកិច្ចចាប់ខ្លួនបាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×