ភ្នំពេញ៖ វិស័យអចលទ្រព្យនៅកម្ពុជាកំពុងជួបបញ្ហាប្រឈមមួយចំនួន ដោយសារវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះជាសកល។ កន្លងទៅ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា បច្ចុប្បន្នវិស័យអចលទ្រព្យនៅកម្ពុជាកំពុងជួបបញ្ហាប្រឈមមួយចំនួន ដោយសារវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះជាសកល។ យ៉ាងណាក្តី ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងដែនដី បន្តយកទុកដាក់ និងសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗដែលបានកើតក្នុងវិស័យអចលទ្រព្យ។

អ្នកឧញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានកំណត់គោលដៅ និងផែនការសំខាន់ៗជាច្រើន ដើម្បីជំរុញការអភិឌ្ឍវិស័យសំណងង់នៅកម្ពុជា ដែលក្នុងនោះ រួមមាន៖ បន្តពង្រឹងកិត្យានុភាព និងតួនាទីដ៍សំខាន់របស់សមាគមនដល់អ្នកអភិវឌ្ឍវិស័យសំណង់ក្នុងស្រុក-អន្តរជាតិ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងគាំទ្រការរៀបចំទិសដៅសំខាន់ៗរបស់សមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា ដែលចំណុចទាំងអស់នេះសាមញ្ញា និងត្រឹមត្រូវបំផុត។
អ្នកឧញ៉ា លី ហួរ បានលើកឡើងថា នឹងបន្តអនុវត្តបេសកកម្មជាអាទិភាពចំបងៗ ប្រកបដោយប្រសិទ្ធភាព និងបានសមិទ្ធផលថ្មីៗជូនសមាជិក សមាជិកា។ ហើយបន្តលើកកម្ពស់យន្តការភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងផ្នែកឯកជនរបស់សមាគមជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។ បន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលស្របតាមគោលនយោបាយលើកកម្ពស់កម្រិតជីវភាពប្រជាជនមានចំណូលទាប និងមធ្យមតាមរយៈការផ្គត់ផ្គង់លំនៅដ្ឋានតម្លៃទាបនៃគម្រោងអភិវឌ្ឍរបស់សមាជិក សមាជិកា និងបន្តរៀបចំធុរកិច្ចផ្សេងៗទៀតជាដើម។
អ្នកឧញ៉ា បានមានប្រសាសន៍ថា បញ្ហាវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះជាសកល កត្តារីករាលដាលជំងឺឆ្លងកូវីដ១៩ សង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងថ្មីៗមានសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ព្រមទាំងមានការបែងចែកប្លុកសេដ្ឋកិច្ចតំបន់ បានជះឥទ្ធិផលដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ ធ្វើឲ្យវិស័យនេះទាំងមូលស្ទើតែ ធ្លាក់ដល់សូន្យ។
អ្នកឧកញ៉ា បានបញ្ជាក់ថា បច្ចុប្បន្នគម្រោងបុរី ខុនដូ ការលក់មានការធ្លាក់ចុះជាគំហុក ឬលក់ពុំចេញតែម្តង អតិថិជនពន្យា ពេលបង់ប្រាក់រហូតដល់អតិថិជនមួយចំនួនមិនមានលទ្ធភាព មិនបានបង់ប្រាក់ត្រឡប់មកក្រុមហ៊ុនវិញ ព្រមទាំងទាមទារឲ្យក្រុមហ៊ុនទិញផ្ទះត្រឡប់មកវិញ ធនាគារពាណិជ្ជ ក៏បានដំឡើងអត្រាការប្រាក់ និងរឹតបន្តឹងការផ្តល់ ឥណទានលំនៅឋានជូនអតិថិជន ដោយផ្អាកផ្តល់ឥណទានលើការវិនិយោគលើវិស័យសំណង់តែម្តង៕