ភ្នំពេញ៖ គ.ជ.ប នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ នឹងប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងចូល រួមអនុវត្តច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា-ស្រុក ក្រុម ប្រឹក្សាខណ្ឌ។

គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានកំពុងដំណើរការបោះពុម្ពសន្លឹកឆ្នោតចំនួនជិត ១១ ម៉ឺនសន្លឹក ចំណាយថវិកាចំនួន ៤០០លានរៀល សម្រាប់បំរើការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។ យោងតាមប្រសាសន៍ លោក ហង់ ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ។

ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤មានគណបក្សនយោបាយចំនួន៥ចូលរួមប្រកួតប្រជែងរួមាន៖ ១-គណបក្សប្រជាជនកម្ពុជា២-គណបក្ស ឆន្ទៈខ្មែរ ៣-គណបក្ស កម្លាំងជាតិ ៤- គណបក្សហ៊្វុនស៊ិនប៉ិច និង៥-គណបក្សខ្មែររួបរួមជាតិ។
ការបោះឆ្នោតជ្រើសរើស“ក្រុមប្រឹក្សាអាណត្តិទី៤ “គឺជាការបោះឆ្នោតអសកល អង្គបោះ ឆ្នោតគឺជា សមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ស្ថិតក្នុងតំណែង ជាអ្នកបោះ ឆ្នោត ជ្រើស រើសក្រុមប្រឹក្សា២ប្រភេទ គឺក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ក្រុម ប្រឹក្សាស្រុក ក្រុម ប្រឹក្សាខណ្ឌ។ ការបោះឆ្នោតនេះមានភាពខុសប្លែកពីការ បោះឆ្នោតផ្សេងទៀតដែលរៀបចំដោយ គ.ជ.ប ព្រោះអ្នកបោះឆ្នោតម្នាក់ៗត្រូវបោះ ឆ្នោតពីរសន្លឹក ដោយមានហិបឆ្នោតចំនួនពីរ ដើម្បីជ្រើសរើសក្រុម ប្រឹក្សាតាមប្រភេទនីមួយៗ៖
សន្លឹកឆ្នោតទី១ មាន៖ពណ៌ផ្ទៃមេឃ”ប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់ដាក់ក្នុងហិបឆ្នោតមួយ។
សន្លឹកឆ្នោតទី២ មានពណ៌”ស”ប្រើក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត សម្រាប់ ដាក់ក្នុងហិប ឆ្នោតមួយផ្សេងទៀត។
ចំនួនមណ្ឌលបោះឆ្នោត និងសមាជិកក្រុម ប្រឹក្សា សម្រាប់អាណត្តិទី៤ នេះ មានដូចខាងក្រោម៖មណ្ឌលរាជធានី- ខេត្ត ទូទាំងប្រទេសសរុបចំនួន ២៥មានសមាជិកក្រុម ប្រឹក្សាសរុបចំនួន៥៥៩។មណ្ឌលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសសរុបចំនួន ២០៩ មានសមាជិកក្រុមប្រឹក្សាសរុបចំនួន ៣.៦៤១។
ចំនួនអ្នកបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត មានដូចជា៖ អ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ- សង្កាត់នៅក្នុងមុខតំណែង ចំនួនសរុប ១១.៦២២ នាក់។ ការិយាល័យបោះឆ្នោតបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សា មានចំនួនសរុប ២០៩ ដែលមានទីតាំង នៅទីប្រជុំជនក្រុង ស្រុក ខណ្ឌ៕