ផ្ទាំងប៉ាណូដ៏ធំមួយប្រវែង ៦ ម៉ែត្រ ស្ថិតនៅពីលើចិញ្ចើមផ្លូវ ជាប់នឹងមន្ទីរពេទ្យមួយក្នុងប្រទេសចិន ស្រាប់តែបាក់សង្កត់លើអ្នកថ្មើរជើងគួរឲ្យរន្ធត់ និងបណ្តាលឲ្យរងរបួស ៥ នាក់ កាលពីថ្ងៃទី៥ ខែសីហា ។
ទោះជាយ៉ាងណា ដោយមានការចូលរួមខិតខំប្រែងប្រែងពីកម្លាំងសន្តិសុខសាធារណៈ, ខាងមន្ទីរពេទ្យ និងមហាជន ជនរងគ្រោះ ៥ នាក់ ត្រូវបានរំដោះចេញពីក្នុងបំណែកបាក់បែក និងបញ្ជូនចូលក្នុងមន្ទីរពេទ្យភ្លាមៗផងដែរ ។
ប៉ុន្តែ គួរឲ្យអាសូរថែមទៀត ក្រៅពីជនរងគ្រោះទាំងនោះ បុរសល្បាតម្នាក់ ចៃដន្យ ក៏ស្រាប់តែដើរជាន់ដែកគោល ក្នុងអំឡុងពេលស្វែងរក និងសង្គ្រោះ បណ្តាលឲ្យរងរបួសជើងផងដែរ ៕ ឧត្តម (Liveleak)