Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតកូរ៉េ ផ្លាស់ប្ដូរមតិយោបល់ លើគម្រោងវិនិយោគមួយចំនួន របស់វិនិយោគិនកូរ៉េ

spot_img

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុលលើគម្រោងវិនិយោគមួយចំនួនរបស់វិនិយោគិនកូរ៉េ ដែលស្នើសុំការសម្របសម្រួលពីរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពិនិត្យ និងផ្ដល់ការណែនាំក្នុងកម្រិតបច្ចេកទេស សំដៅឱ្យគម្រោងវិនិយោគដែលគ្រោងនឹងដាក់ទុនចូលមកកម្ពុជាអាចទទួលបានលទ្ធផលជោគជ័យ។

លើកឡើងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនអំពីវឌ្ឍនភាពនៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ននេះមានចំនួន ២៦តំបន់កំពុងមានសកម្មភាពវិនិយោគ ដោយក្នុងនោះមានតំបន់សេដ្ឋកិច្ចចំនួន ២០តំបន់ដែលមានសេវាច្រកចេញចូលតែមួយពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អាចសម្របសម្រួលដោះស្រាយបញ្ហានានារបស់វិនិយោគិនដោយផ្ទាល់បានផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×