Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសាភិបាលធនាគារជាតិ ស្នើឱ្យសមាគមធនាគារនៅកម្ពុជា បង្កើនការយកចិត្តទុកដាក់ការពារផលប្រយោជន៍រួម

spot_img

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើឱ្យសមាគមធនាគារនៅកម្ពុជា បង្កើនការយកចិត្តទុកដាក់លើកិច្ចការពារផលប្រយោជន៍រួមរបស់សមាជិក និងអតិថិជន និងបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបភ្លាមៗ ចំពោះព័ត៌មានដែលមិនត្រឹមត្រូវ ឬដែលមានផលប៉ះពាល់អវិជ្ជមានដល់វិស័យធនាគារ។ នេះជាការលើក​ឡើងរបស់លោកជំទាវ ក្នុងកម្មវិធីខួប ៣០ឆ្នាំ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិត ជា សិរី បានបន្តថា បង្កើនកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹង កិច្ចការពារអតិថិជន និងដោះស្រាយបណ្តឹងអតិថិជនឱ្យមានប្រសិទ្ធភាព ពង្រឹងការអនុវត្តតាមច្បាប់ បទប្បញ្ញត្តិ និងក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងការរីកចម្រើនប្រកបដោយបរិយាបន្ន និងពង្រឹងការកសាងសមត្ថភាពមន្ត្រីបុគ្គលិករបស់គ្រឹះស្ថាននីមួយៗ និងសមាគមធនាគារ នៅកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី បានរំលឹកថា សមាគមធនាគារនៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ហើយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាស្ថាប័នផ្លូវការ ដែលតំណាងឱ្យវិស័យធនាគារក្នុងប្រទេសកម្ពុជា។ ការបង្កើតសមាគមនេះ គឺក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា និងការពារផលប្រយោជន៍ស្របច្បាប់របស់គ្រឹះស្ថានជាសមាជិក ដោយសហការយ៉ាងជិតស្និទ្ធជាមួយ អាជ្ញាធរក្នុងស្រុក និងអន្តរជាតិ សមាគម អង្គការ និងស្ថាប័នពាក់ព័ន្ធ និងដើរតួនាទីជា អ្នកសម្របសម្រួលរវាងគ្រឹះស្ថាន និងធនាគារជាតិនៃកម្ពុជា។

លោកជំទាវ បានកោតសរសើរដល់សមាគមធនាគារនៅកម្ពុជា ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន តាមរយៈការគាំទ្រ ការអនុវត្តគម្រោងបញ្ញាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ការរៀបចំវេទិកាពិភាក្សានិងវគ្គបណ្តុះបណ្តាល ការបង្កើតជាវីដេអូអប់រំ ការរៀបចំយន្តការដោះស្រាយ បណ្ដឹងអតិថិជន ការដាក់ឱ្យដំណើរការនូវក្រមប្រតិបត្តិ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ការពង្រឹងការអនុវត្តតាមស្តង់ដារកិច្ចសន្យាឥណទាន និង ខែចែងស្តង់ដារនៃកិច្ចសន្យាឥណទាន ជាដើម។

លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា កិច្ចការពារអតិថិជន តាមរយៈការដាក់ចេញនូវបទប្បញ្ញត្តិ ដើម្បីពង្រឹងប្រសិទ្ធិភាពនៃការការពារសិទ្ធិអតិថិជន និងការបង្កើតក្រុមការងារដើម្បីទទួល និងដោះស្រាយបណ្តឹងអតិថិជន ជាដើម៕

spot_img
×