Friday, October 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលម្នាក់បានស្លាប់និងរបួសធ្ងន់ម្នាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ត្រូវជនសង្ស័យជួញដូរថ្នាំញៀន ប្រើកាំភ្លើងអាកាបាញ់រះ មកលើសមត្ថកិច្ច

ខេត្តកំពង់ធំ: មន្ត្រីនគរបាលម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីត្រូវជនសង្ស័យជួញដូរថ្នាំញៀន ប្រើកាំភ្លើងបាញ់រះមកលើសមត្ថកិច្ច ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនកាលពីវេលាម៉ោង១៥:១០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិ បែកចាន ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។

ជនសង្ស័យមានគ្នាចំនួន០២នាក់គឺ ៖ ១ ឈ្មោះ ថន ឌីណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបែកចាន ឃុំ អណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ
២: ពុំស្គាល់អត្តសញ្ញាណ ។ ពេលនោះជនសង្ស័យបានយកអាវុធAK47 បាញ់រះមកលើកម្លាំង នគរបាលបណ្តាលឱ្យស្លាប់នគរបាលម្នាក់ និងរបួសនគបាលម្នាក់គឺ ៖
១: លោក វរសេនីយ៍ទោ ហួន សាវ័យ (ស្លាប់) និង២: លោក អនុសេនីយឯក ទឹម ចាន់នី (របួសធ្ងន់) ។

ក្រោយកើតហេតុជនសង្ស័យចំនួន០២នាក់បានជិះ ម៉ូតូគេចទៅខាងស្រុកចំការលើ ខេត្តកំពង់ចាម បាត់ ដោយយកទាំងអាវុធK49 (កាំភ្លើងខ្លី) មួយដើម និង ទូរស័ព្ទដៃរបស់នគរបាលទៅជាមួយផងដែរ ។

អនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រសៀលថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក ចូលរួមរំលែកទុក្ខ
និងគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ហួន សាវ័យ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលពលីជីវិត ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ស្ថិតនៅភូមិ បែកចាន ឃុំ អណ្ដូងពោធិ៍ ស្រុក តាំងគោក ខេត្តកំពង់ធំ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×