Friday, October 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រេងឆាក្លែងក្លាយ៥ប្រភេទនៅវៀតណាមមិនមានវត្តមានតាមផ្សារលក់ដូរក្នុងខេត្តកំពង់ចាមនោះទេ

ខេត្តកំពង់ចាម: ដើម្បីពង្រឹងសុខភាពរបស់ប្រជាពលរដ្ឋមន្ត្រីជំនាញនៃសាខាក.ប.ប បានសហការជាមួយនឹងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តចុះពិនិត្យមើលរកប្រេងឆាក្លែងក្លាយចំនួន៥ម៉ាក ដែលធ្វើឲ្យប៉ះពាល់សុខភាព។តែតាមរយៈការចុមពិនិត្យរបស់មន្ត្រីជំនាញគិតរហូតមកដល់ល្ងាចថ្ងៃទី២៤តុលា ឆ្នាំ ២០២៥ មិនទាន់រកឃើញនៅផ្សារណាមួយក្នុងខេត្តកំពង់ចាម ចរាចរណ៍លក់ដូរនោះទេ។

លោកស៊ាន ស៊ីណាត ប្រធានអង្គភាពសាខាក.ប.ប មានប្រសាសន៍ឲ្យដឹងថា:
ក្រោយពីបានទទួលបទបញ្ជាពីស្ថាប័នជំនាញក្រសួងពាណិជ្ជកម្មក៏ដូចជាការណែនាំរបស់រដ្ឋបាលខេត្តបានឲ្យកម្លាំងជំនាញរបស់លោកបំពេញបេសកកម្មនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម នាពេលកន្លងទៅថ្មីៗ តែពេលចុះទៅដល់តូបលក់ដូររបស់បងប្អូនអាជីវករគឺរកប្រេងឆាចំនួន៥ម៉ាក ដែលជាប្រភេទប្រេងឆាក្លែងក្លាយនៅប្រទេសវៀតណាមដែលធ្វើឲ្យប៉ះពាល់សុខភាព តែពុំឃើញមានតូបលក់ដូរណាមួយលក់ប្រេងឆាទាំងនោះទេ។

មន្ត្រីជំនាញបានបន្តឲ្យដឹងទៀតថាកាលពីថ្ងៃទី២២តុលា ២០២៥ មន្រ្តីសាខា ក.ប.ប.ខេត្តកំពង់ចាមបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងស្វែងរកប្រេងឆាទាំងប្រាំប្រភេទដែលមានបញ្ហានៅប្រទេសវៀតណាម នៅផ្សារព្រែករំដេង និងផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ តែជាលទ្ធផលរកពុំឃើញលក់នៅលើទីផ្សារឡើយ ។ដោយឡែកចំពោះផ្សារបឹងកុកនិងផ្សារធំក្រុងកំពង់ចាម ក្រុមមន្ត្រីជំនាញបានចុះស្វែងរកដោយយកចិត្តទុកដាក់តែរកមិនឃើញមាននោះឡើយ។

ការចុះត្រួតពិនិត្យនេះ ក្នុង​គោលបំណង​ធានា​ការពារ​នូវ​សុខុមាលភាព​ជូន​អ្នក​ប្រើប្រាស់ ទប់​ស្កាត់​ផលិតផល​ទំនិញ​មិន​សម​ស្រប ពិសេស​ ផលិតផល​ម្ហូបអាហារ​ដែល​មិន​អនុ​លោម​តាម​លក្ខ​ខ​ណ្ឌ​តម្រូវ​ផ្នែក​បច្ចេកទេស ឬ​មាន​កត្តា​ជា​គ្រោះ​ណាមួយ ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​ជាយថាហេតុ​។

ទន្ទឹម​នឹង​នេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន កុំ​ទិញ លក់ ឬ​ប្រើប្រាស់​ផលិតផល​ប្រេងឆា​ដែល​មាន​ម៉ាក​ខាងលើ និង​ក្នុង​ករណី​ពើបប្រទះ សូម​ធ្វើការ​ទំនាក់ទំនង​តាម​រយៈ CCF Complaint App, លេខ​ទូរ​សព្ទ ១២៦៦ ដើម្បី​មាន​វិធានការ​តាម​នីតិវិធី ឱ្យ​បាន​ទាន់​ពេលវេលា​៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×