Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុងសាធារណៈ ៤៥៥គ្រឿង រៀបចំដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ

spot_img

ភ្នំពេញ៖ រថយន្តក្រុងសាធារណៈ​ ៤៥៥គ្រឿង ​នឹងប្រើប្រាស់ ដើម្បីដឹកជញ្ចូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតតាមបណ្តាខេត្តនានា ក្នុងរយពេល៦ថ្ងៃ ដោយឥតគិតថ្លៃជូន។

លោក កែវ ចាន់ណារិទ្ធិ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បានឱ្យដឹងថា ទាំងទីតាំង ទាំងរថយន្ត និងអ្នកបើកបរ បានត្រៀមរួចរាល់សម្រាប់ទទួលដឹកជញ្ចូនប្រជាពលរដ្ឋកម្ពុជាយើង ដោយឥតគិតថ្លៃនៅថ្ងៃសុក្រទី១២ ខែមេសា ឆ្នាំ២០២៤នេះ​ ដោយក្នុងនោះ រថយន្តក្រុង បានចូលដល់តាមចំណតចំនួន​ ៦ទីតាំង​ រួចរាល់ហើយ។

លោក បានបន្តថា ប្រជាពលរដ្ឋ អាចមកទទួលយកសេវាដឹកជញ្ចូន ដោយមិនមានការទិញលក់សំបុត្រអ្វីនោះឡើយ ពោលគឺ​ គ្រាន់តែចូលទៅតាមរោង ដែលមានការរៀបចំ ហើយឈរតម្រង់ជួរនៅក្នុងគោលដៅខេត្ត ដែលចង់ធ្វើដំណើរទៅ នោះក្រុមការងារ នឹងសម្រួលការធ្វើដំណើរជូនបានដោយងាយស្រួល។

សូមបញ្ជាក់ថា រថយន្តក្រុងសាធារណៈទាំង​ ៤៥៥គ្រឿងនេះ មាន​ ៦០គ្រឿង​ សម្រាប់ប្រើប្រាស់ដឹកជញ្ចូនប្រជាពលរដ្ឋនៅ ភ្នំពេញ និង៣៩៥គ្រឿងទៀត សម្រាប់ដឹកជញ្ចូនប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្តដែលចង់ទៅ​។ ការដឹកជញ្ចូននេះ ធ្វើឡើងរយពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤៕

spot_img
×