Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាប់ស្ត្រីមានសតិមិនគ្រប់ស្លាប់ សមត្ថកិច្ចអន្តរាគមន៍ចាប់បានឃាតករភ្លាមៗ

spot_img

ខេត្តត្បូងឃ្មុំ: បុរសម្នាក់មានសតិមិនប្រក្រតីដោយយកកាំបិតផ្គាក់មុខសស្ងាច កាប់ប្រហារលើស្ត្រីម្នាក់ជាមនុស្សមានសតិមិនគ្រប់ដូចគ្នា អាយុប្រហែល៥០ ឆ្នាំ ត្រូវចំក្បាលបែកជាពីរចំណែកបណ្ដាលឱ្យស្លាប់យ៉ាងរន្ធត់។ អំពើឃាតកម្មនេះបានកើតឡើងនៅចំណុចវាលស្រែខាងកើតភូមិព្រះអង្គ ចម្ងាយប្រមាណ២០០ ម៉ែត្រ ក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ជនបង្កជាឃាតករត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ចាប់ខ្លួនបានភ្លាមៗតែម្ដង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនាព្រឹកថ្ងៃទី១៤មេសាថា: មុនហេតុការណ៍នេះកើតឡើងគេឃើញស្ត្រីរងគ្រោះអង្គុយក្នុងរោងរកខេករខាក ហើយបន្ទាប់មកគេបានឃើញបុរស ដែលមានសតិមិនគ្រប់ឈ្មោះគួយ ឈាង អាយុ៤៦ឆ្នាំ ដែលមានទីលំនៅភូមិរកាប៉ប្រាំទី១ ឃុំរកាពប្រាំ យកកាំបិទាក់នៅក្នុងដៃអង្គុយថ្វាយបង្គំអ្នករងគ្រោះ ។ រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ទី១២ មេសា ឆ្នាំ២០២៤  ជននេះក៏យកកាំបិតកាប់ប្រហារចំក្បាលអ្នករងគ្រោះស្លាប់មួយរំពេច។

សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា
តាមការស្រាវជ្រាវស្ត្រីដែលស្លាប់ ក្រោមកណ្ដាប់ដៃបុរសនេះ ពីមុនគេឃើញមានវត្តមានដើរនៅក្នុងស្រុកដំបែរ តែក្រោយមកក៏បានឃើញលិចវត្តមាននៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ដែលគិតមកដល់ពេលនេះរយៈពេល២ ឆ្នាំហើយ។ ជាមួយនោះដោយឃើញស្ត្រីរូបនេះ ស្លូតអ្នកភូមិតែងតែផ្ដល់បាយទឹកឱ្យពិសារាល់ថ្ងៃ ។ មានពេលខ្លះគាត់ដើរចេញពីរោងកាត់តាមភូមិមួយទៅភូមិមួយ។ ជួនដេកនៅកន្លែងផ្សេងពីរទៅបី ថ្ងៃក្រោយមកវិលមកដេកនៅរោងរបស់ខ្លួនវិញ ត្រង់ចំណុចវាលស្រែខាងកើតភូមិព្រះអង្គ ដោយដេកក្រោមរោងនោះទាំងថ្ងៃទាំងយប់ មិនដែលបានធ្វើសកម្មភាពអ្វីមួយផ្ដេសផ្ដាសធ្វើឲ្យអ្នកភូមិស្អប់គាត់នោះទេមានតែអាណិត។ លុះមកដល់ថ្ងៃកើតហេតុបុរសដែលមានសតិមិនប្រក្រតី រយៈពេល៥ឆ្នាំមកហើយ។
មិនដឹងជាបានកាំបិតយកមកពីណានោះទេ កាប់ប្រហារលើអ្នករងគ្រោះដែលមានសតិមិនប្រក្រតីដូចគ្នា បណ្ដាលឱ្យស្លាប់ក្នុងត្លុកឈាមយ៉ាងអាណោចអធម្ម។ សូមបញ្ជាក់ថាចាប់តាំងពីពេលដែលបុរសនេះ លែងលះប្រពន្ធមកគាត់ក៏មានសតិមិនប្រក្រតីបែបនេះ ដោយមានរោងមួយស្នាក់នៅក្នុងភូមិរបស់គាត់ ជួនពេលខ្លះដេកក្នុងព្រៃក៏មាន តាមការស្រាវជ្រាវបុរសដែលក្លាយជាឃាតករនេះ។ មិនមានសំបុត្រណាមួយបញ្ជាក់ពីមន្ទីរពេទ្យ មកថាគាត់ជាមនុស្សវិកលចរិតឡើយ។ ផ្អែកតាមការចុះត្រួតពិនិត្យឃើញថា បុរសឈ្មោះឈាង ដែលបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់លើជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល៥០ឆ្នាំ ជាតិខ្មែរ (ជាមនុស្សមានសតិមិនប្រក្រតី) ត្រូវចំក្បាលរយះជ្រៀកស្ទើរដាក់ចេញពីគ្នា បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងដោយមិនដឹងមូលហេតុ ខណៈពេលជនរងគ្រោះកំពុងអង្គុយនៅកន្លែងកើតហេតុតែម្នាក់ឯង (កន្លែងជនរងគ្រោះរស់នៅប្រចាំទាំងថ្ងៃទាំងយប់) ។

បន្ទាប់ពីទទួលព័ត៌មានភ្លាម នៅរសៀលថ្ងៃដដែល ដោយបានការឯកភាពពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត  និងការសម្របសម្រួលពីលោក ថ្លាង ភ្នំពេជ្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាពប្រាំ នៃ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះអន្តរាគមន៍ភ្លាមៗ ដល់កន្លែងកើតហេតុ និងតាមចាប់ខ្លួនជនសង្ស័យឈ្មោះ គួយ ឈាង ខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថាបុរសដែលមានសតិមិនប្រក្រតីនេះធ្លាប់បានធ្វើសកម្មភាពគុកកញ្ចក់រថយន្តយកទ្រនុងវាយកញ្ចក់រថយន្តរបស់អ្នកដទៃដែលបើកបរតាមដងផ្លូវបណ្ដាលឱ្យខូចខាតមានជាច្រើនករណីមកហើយ។ម្យ៉ាងវិញទៀតក្រោយពីមានករណីឃាតកម្មនេះកើតឡើង ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចខ្លាចរាបុរសនេះបង្ករសកម្មភាពទៅលើអ្នកផ្សេងបន្ថែមទៀតត្រូវបានលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបញ្ជាឲ្យចាប់ខ្លួន។ដើម្បីកសាងសំណុំរឿងបញ្ជូនទៅឲ្យតំណាងអាយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធី។ហើយសកម្មភាពបែបនេះទើបតែមានលើកទីមួយប៉ុណ្ណោះនៅក្នុងឃុំរកាពប្រាំ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×