Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចាប់ បញ្ជូនជនជាតិវៀតណាម ៦នាក់ និងចិនម្នាក់ ទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជិត ១ គីឡូក្រាម

spot_img

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចជំនាញនៃការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ នេះ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ៧ នាក់ ក្នុងនោះជនជាតិវៀតណាម ៦ នាក់ និងជនជាតិចិនម្នាក់ ទៅតុលាការដើម្បី ផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនទម្ងន់ជិត ១ គីឡូក្រាម ។

បើតាមមន្ត្រីជំនាញ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើប្រតិបត្តិការ ចុះបង្ក្រាបក្រុមជនឧក្រិដ្ឋជួញដូរគ្រឿងញៀន ដោយខុសច្បាប់ដោយធ្វើឡើង កាលពី វេលាម៉ោង ១ និង ៣០ នាទី រសៀលថ្ងៃ ទី ១៤ ខែមេសា ឆ្នាំ ២០២៤ ជាថ្ងៃចូលឆ្នាំទី ២ នៅចំណុចទីតាំងផ្ទះល្វែង ១ កន្លែង ស្ថិតក្នុងភូមិបាវិត លើ សង្កាត់បាវិត ក្រុងបាវិត ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ៧ នាក់ ក្នុងនោះជនជាតិវៀតណាម ៦ នាក់ ( ស្រី ៣ នាក់ ) និងជនជាតិចិន ១ នាក់ ។

ជនសង្ស័យរួមមាន ៖ ទី១. ឈ្មោះ ឡេ អាញ់ធឿន ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ទី២. ឈ្មោះ ចាន់ វ៉ាន់ទៀង ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិវៀតណាម មុខរបរ បុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ក្នុងកាស៊ីណូបាវិតម៉ុកបាយ ស្ថិត នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ទី៣. ឈ្មោះ ចូវ ធីគីមវ៉ូយ ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មាន ទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ផ្ទះជួល ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ទី៤. ឈ្មោះ ហាធីប៊ិតង៉ុក ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។ ទី៥. ឈ្មោះ ដនធីង្វៀង ភេទ ស្រី អាយុ ៣០ ឆ្នាំ ជនជាតិវៀតណាម មុខរបរ ចុងភៅ មានទីលំនៅបច្ចុប្បន្នស្នាក់នៅ បណ្តោះអាសន្ន ក្នុងកាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ៦. ឈ្មោះ ង្វៀងវាំងទឹង ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ វៀតណាម មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និង ៧. ឈ្មោះ ឡីឡី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិក អនឡាញមានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន សណ្ឋាគារប៉ារីសបូព៌ា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងនោះសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាង ជាសារធាតុញៀនចម្រុះសរុប ៩៧០,៧០ ក្រាម ( ទាំងសំបកវិចខ្ចប់ ) រថយន្តចំនួន ២ គ្រឿង ម៉ូតូ ១ គ្រឿង រួមទាំងឧបករណ៍ពាក់ព័ន្ធជាច្រើនទៀត ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×