Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញាគ្រឿងញៀន ៨នាក់ត្រូវបានសមត្ថកិច្ចអធិការនគរបាលស្រុកគងពិសី ស្រាវជ្រាវបង្រ្កាបរួមជាមួយវត្ថុតាង៣៥ កញ្ចប់ មេក្លោង មុខសញ្ញាចាស់

spot_img

ខេត្តកំពង់ស្ពឺ ៖ វេលាម៉ោង១៦:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយប៉ុស្តិ៍រដ្ឋបាល នៅចំណុចភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នឹងបានឃាត់ខ្លួនជនស ង្ស័យពាក់ព័ន្ធនិងគ្រឿងញៀនចំនួន៨នាក់ ប្រុស ១-ឈ្មោះ សួន រ៉េត លន់ធា ភេទប្រុស អាយុ៤៣ឆ្នាំ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ។ ២-ឈ្មោះ ម៉េត ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ភូមិត្រពាំងចក ឃុំមហាឬស្សី ស្រុកគងពិសី (មេក្លោង ម្ចាស់ ថ្នាំ)។ ៣-ឈ្មោះ រឿន ធារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី។ ៤-ឈ្មោះ អ៊ុច វេហា ភេទប្រុស អាយុ២១ឆ្នាំ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី។ ៥-ឈ្មោះ ម៉ន ដាវិត ភេទប្រុស អាយុ២៤ឆ្នាំ ភូមិស្រែកោះ ឃុំមហាឬស្សី ស្រុកគងពិសី ។ ៦-ឈ្មោះ សួង រ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំ ភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ។ ៧-ឈ្មោះ ទេពសុខ រើន ភេទប្រុស អាយុ៣០ឆ្នាំ ភូមិព្រៃងោង ឃុំភារី ស្រុកបសេដ្ឋ និង៨-ឈ្មោះ ភឿន មាស ភេទ ប្រុស អាយុ៤៥ឆ្នាំ ភូមិត្រពាំងចក ឃុំមហាឬស្សី ស្រុកគងពិសី ។

សមត្ថកិច្ច បានពិនិត្យដកហូតម្សៅក្រាមព៌ណសថ្លាសង្ស័យជាគ្រឿងញៀនចំនួន៣៥កញ្ចប់ (តូច ២៩កញ្ចប់ មធ្យម ៦ កញ្ចប់ ) ទូរស័ព្ទ៣គ្រឿង ម៉ូតូ ៣គ្រឿង ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង និងឧបករណ៍ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

លោកអធិការ នគរបាលស្រុក គងពិសី បានបញ្ជាក់ឲ្យដឹងថា ថ្នាំញៀនដែលសមត្ថកិច្ចធ្វើការបង្រ្កាបនិងដកហូតបាន ពេលនេះជារបស់ឈ្មោះ ម៉េត ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ភូមិត្រពាំងចក ឃុំមហាឬស្សី ស្រុកគងពិសី ជាមេក្លោងក្នុងអំពើជួញដូរប្រចាំតំបន់ស្រុកគងពិសី កន្លងមកឈ្មោះនេះតែងតែបង្កើតឲ្យមានព័ត៌មានបោកកុហកសមត្ថកិច្ចតាមរយៈបក្ខពួកប្រឌិតព័ត៌មានឱ្យសមត្ថកិច្ចមូលដ្ឋានតាមដានស កម្មភាពក្រុមខ្លួន ផ្ទុយពីការពិតក្រឡៃហេតុការណ៍និងបំភាន់សមត្ថកិច្ចតែប៉ុណ្ណោះដោយបង្វែរថា អ្នកជួញដូរមេក្លោងចែ កចាយគ្រឿងញៀនជាអ្នកនេះ-អ្នកនោះតាមការពិតជាខ្លួនឯងសោះ ល្បិចកលអស់លក្ខ័ជាប់អន្ទាក់ខ្លួនឯង សង្ឃឹមថា លើកនេះភូមិឃុំប្រាកដជាលែងមានអ្នកចែកចាយគ្រឿងញៀនព្រោះតែឈ្មោះ ម៉េត ពៅ មិនអាចមានស្លាបឬសំណាងចេញពីរនាំងច្បាប់បានស្រួលដូចករណីមុនទេ ពាក្យចាស់ ពោលថា ( កម្មចងពារពិតប្រាកដមែន ) លែងមានតួឯកសម្ដែងយំស្រែកទៀតហើយ។

បច្ចុប្បន្ន សមត្ថកិច្ចបានបន្ដសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ដដើម្បីបន្ដនីតិវិធី ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×