Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​អាមេរិក​ជួល​ដី​តម្លៃ​រាប់ពាន់​លាន​នៅ​ហុងកុង ក្នុង​រយៈពេល​ដល់​ទៅ​…៩៩៩​ឆ្នាំ​

ក្រោយពេល​ព័ត៌មាន​អំពី​កិច្ចព្រមព្រៀង​ជួល​ដី​ត្រូវបាន​ទម្លាយ​ចេញ​ដោយ​ចំហ ស្ថាន​កុងស៊ុល​អាមេរិក​ប្រចាំ​ហុងកុង​ឱ្យដឹងថា ពួកគេ​ពុំមាន​បំណង​ប្ដូរ​ទី​ស្ន​កាក់​ការ​ឡើយ ហើយ​កិច្ចសន្យាជួល​នៅមាន​សុពលភាព​ប្រមាណ​៩៣១​ឆ្នាំ​ទៀត​។​

​ស្ថាន​កុងស៊ុល​អាមេរិក នៅ 26 Garden Road

កាលពី​ថ្ងៃទី​៦ ខែសីហា អ្នកជំនាញ​ការវិភាគ​ទីផ្សារ​សញ្ជាតិ​អង់គ្លេស David Webb បាន​បង្ហោះ​ផ្សាយ​លើ​គេហទំព័រ​របស់ខ្លួន នូវ​ចំណងជើង​អត្ថបទ​ថា​៖«​ការរកឃើញ​៖ អាមេរិក​បាន​ជួល​ដី​រយៈពេល​វែង​បំផុត​លើ​បូរណភាព​ដែនដី​ចិន​»​។​

​លោក​ក៏បាន​បង្ហោះ​ផ្សាយ​អម​ជាមួយ​ឯកសារ​ចុះបញ្ជី​បង្ហាញឱ្យឃើញថា កាលពី​ឆ្នាំ​១៩៩៩ រដ្ឋការ​ហុងកុង​(​ចិន​) បានអូសបន្លាយ​កិច្ចសន្យាជួល​ដី​ចំពោះ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​អាសយដ្ឋាន​26 Garden Road ឡើងដល់​៩៩៩​ឆ្នាំ ដែលមាន​តម្លៃ​ជួល​៤៤​លាន​០០០០០០HKD(​ប្រមាណ​៥,៦​លាន​ដុល្លារ​អាមេរិក​)​។​

​កិច្ចសន្យា​ដំបូង​មាន​រយៈពេល​៧៥​ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៥០ ហើយ​អាច​ពន្យារពេល​បន្ថែម​៧៥​ឆ្នាំ​ទៀត ដែល​ថ្លៃ​ជួល​គឺ​2.092 HKD និង​មាន​បន្ថែម​មាត្រា​ដែល​អនុញ្ញាតឱ្យ​ភាគី​ជួល​អាច​ទិញ​ដី​នេះ​យកតែ​ម្ដង​។​

​តាម​SCMP អគារ​ស្នាក់ការ​ស្ថាន​កុងស៊ុល​អាមេរិក​បច្ចុប្បន្ន​មានតម្លៃ​ទីផ្សារ​ប្រមាណ​7,7 ពាន់​លាន HKD គឺអាច​ច្រើនជាង​នេះ​។​

​ប៉ុន្ដែ​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក អ្នកស្រី Darragh Paradiso ឱ្យដឹងថា ពូកគេ​ពុំមាន​ផែនការ​ប្ដូរ​ទីកន្លែង​ឡើយ ហើយ​ឆ្នាំ​២០១៨​ក៏​គូសបញ្ជាក់​វត្តមាន​ស្ថាន​កុងស៊ុល​នេះ​លើ​ទឹកដី​ហុងកុង​រយៈពេល​១៧៥​ឆ្នាំ​មកហើយ​៕
សូយន

×