Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“អបអរខួបទី១៦១ នៃទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ថ្នាក់ដឹកនាំកំពូល បុរី មេគង្គ លែន ឧបត្ថម្ភថវិការ ៣ម៉ឺនដុល្លារ”

spot_img

ភ្នំពេញ៖ កាលពីថ្មីៗនេះ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយកបុរី មេគង្គ លែន បានធ្វើការឧបត្ថម្ភទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារអាមេរិក ជូនទៅកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ Çរួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុÈ។
នេះមិនមែនជាលើកទី១ ដែលថ្នាក់ដឹកនាំកំពូលរបស់ បុរី មេគង្គ លែន បានចូលរួមជាមួយកាកបាទក្រហមកម្ពុជានោះទេ ដ្បិតជារៀងរាល់ឆ្នាំអ្នកឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ តែងតែចូលរួមបរិច្ចាគដល់កិច្ចការសង្គមផ្សេងៗ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានានាក្នុងសង្គម និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងមាន។
គួរបញ្ជាក់ផងដែរថា អគ្គនាយកនៃបុរី មេគង្គ លែន មានចក្ខុវិស័យយ៉ាងមុតមាំក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាមួយប្រមុខរាជរដ្ឋាភិបាល ដោយធ្វើការបរិច្ចាគទៅកាន់សង្គមវិញតាមរយៈរូបភាពជាច្រើនរួមមាន៖ កិច្ចការសប្បុរសធម៌ និងមនុស្សធម៌, ការផ្តល់អាហាររូបករណ៍ដល់សិស្សានុសិស្សសម្រាប់ថ្នាក់ឧតម្តសិក្សា, និងការជ្រោមជ្រែងយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សដោយការបង្កើតកម្មវីធីសិក្សាប្រកួតប្រជែងនានា ដែលរូបភាពទាំងនោះបានសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមោះមុតដល់សង្គម មិនខុសពីអ្វីដែលថ្នាក់ដឹកនាំបាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាមួយការខិតខំច្នៃប្រឌិត និងផ្តល់នូវរចនាបថ និងម៉ូតផ្ទះដ៏ប្រណីត និងគ្រីះដ៏រឹងមាំរបស់ស្ថាបត្យកម្ម នៃបុរី មេគង្គ លែន នោះឡើយ។
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotlin
ការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7
ការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

spot_img
×