Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីដឹកជញ្ជូន និងជួញដូរសារធាតុញៀនទម្ងន់ ជាង ៦គីឡូក្រាម

spot_img

បន្ទាយមានជ័យ៖ ជនសង្ស័យ ២នាក់ រួមទាំងវត្ថុតាងថ្នោះញៀនទម្ងន់ ជាង ៦គីឡូក្រាម ក្រោយពីឃាត់ខ្លួន ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់ ។

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំង បទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់ចេញនូវបទបញ្ជាដល់ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ក៏ដូចជានគរបាលជំនាញប្រឆាំងគ្រឿងញៀនអធិការដ្ឋាននគរបាល ក្រុង ស្រុក ត្រូវស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញឲ្យដូចជាភ្លៀងរលឹម លើបទល្មើសគ្រឿងញៀនចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ។ ជាលទ្ធផលនៅវេលាម៉ោង១២យប់រំលងអាធ្រាតថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះបង្រ្កាបករណីដឹកជញ្ជូន និងជួញដូរខុសច្បាប់នូវសារធាតុញៀន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្រី១នាក់ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលធ្វើតេស្តស្វែងរកសារធាតុញៀនជាប់១នាក់ (ប្រុស) ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ៖១ ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកជួញដូរគ្រឿងញៀនរស់នៅភូមិ មិត្តភាព សង្គាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២ ឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ រស់នៅភូមិ អូរឬស្សីលើ សង្កាត់ អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ទៀតថា៖ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ៖១,ម្សៅម៉ត់សថ្លា(MDMA) ចំនួន ១ថង់ ស្មើទម្ងន់២,១១ក្រាមសាច់ថ្នាំសុទ្ធ។ ២,ថ្នាំកញ្ចប់រូបទំពាំងបាយជូមានអក្សGrapa frait tea(MDMA)ចំនួន៥០០កញ្ចប់ ស្មើទម្ងន់៤,៤៧០ក្រាម សាច់ថ្នាំសុទ្ធ។ ៣,ថ្នាំកញ្ចប់ពណ៌ក្រហមរូបសេះ(MDMA) ចំនួន៥០០កញ្ចប់ស្មើទម្ងន់២,៣០៥ក្រាមសាច់ថ្នាំសុទ្ធ ។ ៤,រថយន្តចំនួន១គ្រឿង ម៉ាកព្រូសពណ៌ស ។ ៥,ទូរស័ព្ទដៃចំនួន២គ្រឿង ។ ទម្ងន់សរុបចំនួន ៦.៧៧៧,១១ក្រាម សាច់ថ្នាំសុទ្ធ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×