Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយមើលឃើញគ្រោះថ្នាក់ចរាចរណ៍ និងផ្លូវតូចចង្អៀត រាជរដ្ឋាភិបាលបានពង្រីកផ្លូវ ពីពីរគន្លងទៅបួនគន្លង ចាប់ពីស្រុកជើងព្រៃ ទៅដល់ក្រុងកំពង់ចាម

spot_img

ខេត្តកំពង់ចាម : ដោយមើលឃើញផ្លូវជាតិលេខ៧តូចចង្អៀត និងឧស្សាហ៍មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់ផងនោះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល យកចិត្តទុកដាក់ដោយពង្រីកផ្លូវ២គន្លងទៅជាបួនកន្លង ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ មកដល់រង្វង់មូលក្បាលស្ពានគីហ្សូណា ក្រុងកំពង់ចាម មានចម្ងាយប្រមាណជាង ៤៥គីឡូម៉ែត្រ។ ផ្លូវនេះមានលក្ខណៈធំទូលាយដូចចពីរង្វង់មូលស្គន់ដល់ថ្នល់កែងស្រុកបាធាយ ហើយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចំណេញ ពេលវេលាហើយអត្រាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយមួយផ្នែកធំ។

លោកសុខ លឹមហៀង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ចាមមានប្រសាសន៍ហើយដឹងនារសៀលថ្ងៃទី២២មេសាឆ្នាំ២០២៤ថា:
ផ្លូវមួយខ្សែដែលត្រូវពង្រីកនេះបានបើកការដ្ឋានស្ថាបនាក្រោមអធិបតីភាពសម្ដេចតេជោសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៩ មករា ឆ្នាំ២០២៣កន្លងទៅ។ ចំពោះក្រុមហ៊ុនដែលដេញថ្លៃស្ថាបនាធ្វើផ្លូវបានគឺក្រុមហ៊ុនCRBC ដែលគ្រងនិងប្រើពេលវេលាចំនួន៤០ ខែនិងរួចរាល់ជាស្ថាពរ តែមកដល់ពេលនេះទើបតែស្ថាបនាបានប្រមាណ៨% ទោះបីជារដូវប្រាំងអាកាសធាតុក្តៅយ៉ាង ណាក៏ដោយក្រុមការងារនៅតែបន្តមមាញឹកធ្វើយ៉ាងណាស្ថាបនាឲ្យរួចមុនផែនការ។

លោកប្រធានមន្ទីរសាធារណការខេត្តមមានប្រសាសន៍បន្តថាក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តរួមជាមួយមន្ទីរសាធារណការ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបានធ្វើការសម្របសម្រួលដោះស្រាយផលប៉ះពាល់ ក្នុងការស្ថាបនាផ្លូវនេះជាមួយនឹងប្រជាជនដែលរស់នៅអមសងខាងផ្លូវ ដោយពួកគាត់ទទួលយកក្នុងតម្លៃមួយសមស្របសប្បាយចិត្ត។
ផ្លូវនេះពីមុនជាប្រភេទផ្លូវពីកន្លងមានលក្ខណៈតូចចង្អៀតហើយ។ ពីមួយឆ្នាំទៅមួយឆ្នាំកំណើនយានយន្តចេះតែមានការកើនឡើងជាលំដាប់ ហើយគ្រោះថ្នាក់ចរាចរណ៍គាត់តែងតែកើតមានឡើងជារឿយៗផងដែរ។ ដោយពិនិត្យមើលឃើញសភាពបែបនេះហើយទើបប្រមុខរាជរដ្ឋាភិបាល បានពង្រីកផ្លូវជាតិលេខ៧ នេះចាប់ពីរគន្លងទៅ៤គន្លង ដោយមានសួនច្បារនៅចំកណ្ដាលគឺមានលក្ខណៈធំទូលាយមានន័យថា ប្រជាពលរដ្ឋអាចធ្វើដំណើរពីកំពង់ចាមទៅភ្នំពេញ ដោយចំណេញពេលវេលារហ័សទាន់ចិត្ត។

ជាមួយនោះឯកឧត្តមលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគម្រោងផ្លូវនេះ តែងតែអញ្ជើញចុះត្រួតពិនិត្យប្រចាំខែដើម្បីមើលពីការស្ថាបនាផ្លូវរួមទាំងគុណភាព។ ពេលក្រុមហ៊ុនកំពុងដំណើរការធ្វើផ្លូវ គឺតែងតែហុយដោយជៀសមិនផុតតែក្រុមការងារមានរថយន្តស្រោចទឹកជាប្រចាំជាមួយនោះ សូមឱ្យបងប្អូនធ្វើដំណើរទាំងឡាយមានការអត់ធ្មត់រួមទាំងអ្នករស់នៅអមសងខាងផ្លូវ។

សូមបញ្ជាក់ថាផ្លូវនេះមានប្រវែងជាង ៤៥គីឡូម៉ែត្រក្នុងនោះមានស្ពានចំនួន ៨កន្លែង ដើម្បីឲ្យចរន្តទឹកហូរពេលភ្លៀងធ្លាក់មកម្ដងៗ បង្ការការពារកុំឲ្យខូចខាតដាច់ផ្លូវថ្នល់។ រូបលោកសង្ឃឹមថាពេលដែលផ្លូវនេះស្ថាបនារួចរាល់ និងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៧ គឺមានលក្ខណៈធំទូលាយហើយគ្រោះថ្នាក់ចរាចរណ៍និងត្រូវបានកាត់បន្ថយមួយកម្រិតធំ។ ដូច្នេះសូមអ្នកបើកយានយន្តដឹកទំនិញគ្រប់ប្រភេទរួមគ្នាថែរក្សា ធ្វើយ៉ាងណាប្រើប្រាស់ឲ្យបានយូរអង្វែងជៀសវាងការដឹកលើសទម្ងន់ដែលនាំឱ្យខូចផ្លូវ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×