Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបជនសង្ស័យម្នាក់ លួច ឆក់កាបូបនៅ ស្រុកបាទី

spot_img

បាទី៖ នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ០៥ និង ៥០ នាទី មានករណីអំពើលួច (ឆក់កាបូប) កើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូមែត្រ ៤៣-៤៤ ស្ថិតនៅភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ៤ នាក់ ។

ជនសង្ស័យប្រើប្រាស់មធ្យោបាយ ម៉ូតូចំនួន ២ គ្រឿង
១/.ធុនហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JB-8469
២/.ធុនហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ មិនចាំស្លាកលេខ បានធ្វើសកម្មភាព ឆក់កាបូបស្ពាយពីជនរងគ្រោះឈ្មោះ ឆឹង សានចាន់ស្រីពៅ ភេទស្រី អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើដំណើរស្របទិសគ្នាពីទិសខាងត្បូងទៅទិសខាងជើង ទាក់ដៃម៉ូតូគ្នាដួលបណ្ដាលឲ្យជនរងគ្រោះឈ្មោះ ឆឹង សានចាន់ស្រីពៅ រងរបួសត្រង់ចំណុចលើកែងដៃខាងស្ដាំប្រវែង ០៥ សង់ទីម៉ែត្រ របួសត្រង់ចំណុចលើក្បាលជង្គង់ខាងស្ដាំប្រវែង ០២ សង់ទីម៉ែត្រ របួសត្រង់ចំណុចលើកំភួនជើងខាងឆ្វេងប្រវែង ២.៥ សង់ទីម៉ែត្រ និងហើមក្រហមថ្ងាស់លើចញ្ចើមខាងស្ដាំប្រវែង ០២ សង់ទីម៉ែត្រ រួចកម្លាំងនគរបានរដ្ឋបាលឃុំសូរភី សហការជាមួយកម្លាំងប្រជាការពារ ឃាត់បានជនសង្ស័យឈ្មោះ លន់ ពុទ្ធារ៉ា ភេទប្រុស អាយុ ២៤ ឆ្នាំ និងវត្ថុតាងមធ្យោបាយធ្វើដំណើរចំនួន ០១ គ្រឿងធុនហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JB-8469

ដោយមានការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង ដឹកនាំបញ្ជាផ្ទាល់ ពី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃ អធិការដ្ឋាននគរបាលស្រុកបាទី កម្លាំងជំនាញ បាននាំជនសង្ស័យឈ្មោះ លន់ ពុទ្ធារ៉ា ភេទប្រុស អាយុ ២៤ ឆ្នាំ និងវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×