Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃគ្រាប់ស្វាយចន្ទី ហក់ឡើងខ្ពស់ នៅក្នុងខែមេសា ឆ្នាំ២០២៤នេះ ខណៈតម្លៃធ្លាក់ខ្លាំង ក្នុងខែកុម្ភៈ និងដើមខែមីនា

spot_img

ភ្នំពេញ៖ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានប្រាប់បណ្តាញព័ត៌មានថា ក្នុងរយៈពេល ១៥ឆ្នាំមកនេះ ពោលគឺក្នុងខែមេសា ឆ្នាំ២០២៤នេះ គ្រាប់ស្វាយចន្ទីសើម មានតម្លៃខ្ពស់ជាងគេ ខណៈតម្លៃធ្លាក់ខ្លាំងក្នុងខែកុម្ភៈ និងដើមខែមីនាកន្លងទៅ។

លោក អួន ស៊ីឡុត បានបន្តថា ការឡើងថ្លៃនេះ ដោយសារសមាជិកសមាគមស្វាយចន្ទីកម្ពុជា បាននាំគ្នាហាលទុកតាមការអំពាវនាវរបស់សមាគម ខណៈតម្លៃធ្លាក់ខ្លាំងក្នុងខែកុម្ភៈ និងដើមខែមីនា ធ្វើឲ្យលំហូរគ្រាប់ឆៅស្រស់ថយចុះយ៉ាងខ្លាំងលើទីផ្សារ ការនាំចេញទៅវៀតណាមនាខែកុម្ភៈធ្លាក់ចុះរហូត ៣២% និងបន្តធ្លាក់ចុះនៅខែមីនាទៀត។ គ្រាប់ស្វាយចន្ទី បានឡើងមកវិញនៅពាក់កណ្តាលខែមីនា និងខែមេសា ដែលគ្រាប់ស្វាយចន្ទីសើមតម្លៃ ៥៣០០រៀល ក្នុង១គីឡូក្រាម ជាតម្លៃខ្ពស់ជាងគេ ក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ។

លោក បានអះអាងថា បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីស្រស់ មានតម្លៃទាបបំផុតក្នុងរង្វង់ ៤ពាន់រៀល ក្នុង១គីឡូក្រាម និងតម្លៃខ្ពស់បំផុតជិត ៦ពាន់រៀល ក្នុង ១គីឡូក្រាម។

លោក អួន ស៊ីឡុត បានបន្ថែមថា ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ស្វាយចន្ទី បានរងប៉ះពាល់ខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យទិន្នជាមធ្យមធ្លាក់ចុះពី ៣០ទៅ ៤០ភាគរយ។ ផលិតកម្មស្វាយចន្ទី ៣ខែ ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ ៤សែន ៧ម៉ឺន ៤ពាន់តោន  ក្នុងនោះ នាំចេញទៅវៀតណាម បានសរុប ៤សែន ២ម៉ឺន ៤ពាន់តោន ស្មើទឹកប្រាក់   ៥៤៣ លានដុល្លា។ រីឯតម្លៃមធ្យមគ្រាប់សើម ១២០០ដុល្លារ ក្នុង ១តោន។

កម្ពុជា មានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណជាង ៤៧ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបចំនួនជិត ៧១ម៉ឺនតោនតោន ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយ ចន្ទីកែច្នៃទៅកាន់ប្រទេស ចិន សាធារណៈរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៣កន្លងទៅ កម្ពុជា សម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ម៉ឺន ៦០០០ តោន ថយចុះ ៧,៦ភាគរយ គិតជាទឹកប្រាក់ ៨៣៧លានដុល្លារអាមេរិក ថយចុះប្រមាណ ១៦ភាគរយ។ ដោយឡែកនាំចេញទៅ វៀតណាមមានចំនួន ៦១ម៉ឺន ៨០០០តោន៕

spot_img
×