Tuesday, May 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រិនខ្មែរប្រកាសបូកបន្ថែមកញ្ចប់ជំនួយជួយសហគ្រិនបង្កើនការប្រកួតប្រជែង និងសម្រេចបាននូវវិសាលភាព

spot_img

កាលពីពេលថ្មីៗនេះ សហគ្រិនខ្មែរ បានប្រកាសបើកកម្មវិធីដ៏ថ្មីសន្លាងមួយទៀតដែលហៅថា កញ្ចប់ជំនួយសហគ្រិនខ្មែរ++” ដែលមានគោលបំណងជួយសហគ្រិនក្នុងស្រុកសម្រេចបាននូវលទ្ធភាព ប្រកួតប្រជែង និងពង្រីកវិសាលភាពអាជីវកម្ម។

កម្មវិធី កញ្ចប់ជំនួយសហគ្រិនខ្មែរ++” គឺជាកម្មវិធីផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមលើកា​​រធ្វើឱ្យប្រសើរឡើង ផ្នែកបច្ចេកទេសដល់ ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និងមធ្យមដែលធ្លាប់បានឆ្លងកាត់ និងទទួលភាពជោគជ័យ ក្នុងការចូលរួមជាមួយសហគ្រិនខ្មែរកន្លងមក។ នេះក៏ជាយុទ្ធសាស្ត្រថ្មីដែលសហគ្រិនខ្មែរបានរៀបចំដើម្បីឆ្លើយតប ទៅនឹងទិសដៅរបស់ក្រុមប្រឹក្សារបរធនបាលនៃសហគ្រិនខ្មែរ។

កញ្ចប់ជំនួយសហគ្រិនខ្មែរ++ នឹងឆ្លើយតបនឹងតម្រូវការរបស់អាជីវកម្មដែលមានបំណងស្វែងរកការគាំទ្រលើផ្នែក ដូចខាងក្រោម៖

  • សម្រួលការចុះបញ្ជីអាជីវកម្ម អនុលោមភាពផលិតផល
  • ការផលិតវិដេអូផ្សព្វផ្សាយបែបអាជីវកម្ម
  • ដំណើរទស្សនកិច្ចអាជីវកម្មអន្តរជាតិ
  • ការប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្ម
  • ការអភិវឌ្ឍគេហទំព័រ
  • ការរចនាការវេចខ្ចប់ផលិតផល
  • ការធ្វើតេស្ត និង ពិសោធផលិតផល និងសេវាកម្មផ្សេងៗទៀតជាច្រើន។

សហគ្រិន ដែលមានបំណងចូលរួមទទួលអត្ថប្រយោជន៍​ពីកញ្ចប់ជំនួយសហគ្រិនខ្មែរ++ អាចចុះឈ្មោះបង្ហាញ ចំណាប់អារម្មណ៍តាមរយៈតំណភ្ជាប់ខាងក្រោម កញ្ចប់ជំនួយសហគ្រិនខ្មែរ  ++ ឬ ស្កេន QR ខាងក្រោមនេះ។​

Watch Video Promo: KE Package ++ Video

spot_img
×