Wednesday, May 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាអាណត្តិថ្មី បេ្តជ្ញាលើកកម្ពស់អាជីវកម្មស្រ្តី និងរៀបចំយុទ្ធសាស្រ្តល្អៗ ដើម្បីភាពរីកចម្រើន

spot_img

រាជធានីភ្នំពេញ ÷ ក្នុងពិធីតម្រង់ទិសសម្រាប់សមាជិកាឆ្នាំ២០២៤ និងជំនួបសហគ្រិនស្ត្រី ដែលរៀបចំឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលសហប្រត្តិបត្តិការកម្ពុជា ជប៉ុន (CJJC) ដែលមានអ្នកចូលរួមប្រមាន១៥០នាក់ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា អាណត្តិទី៥ បានបង្ហាញការប្តេចជ្ញាចិត្តថា ក្នុងនាមជាប្រធាន លោកជំទាវ នឹងប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ទាំងសកម្មភាព និងពង្រឹងផ្ទៃក្នុងសមាគមឱ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់សមាជិកាទាំងអស់មានភាពរីកចម្រើន។

វេទិកាជួបជុំតម្រង់ទិសនេះ គឺធ្វើឡើងដើម្បីបង្ហាញដល់សមាជិកឱ្យយល់ច្បាស់ថា តើផែនការសកម្មភាព បេសកកម្ម ទស្សនៈវិស័យ របស់សមាគម សហគ្រិនស្ត្រីកម្ពុជាធ្វើអ្វីខ្លះ? បង្កើតឱកាសផ្គូផ្គងអាជីវកម្មសម្រាប់សមាជិកទាំងអស់ (ចាស់-ថ្មី), បង្កើតសាមគ្គីភាព និងក្តីស្រលាញ់រវាងសមាជិក និងសមាជិក, ការតាំងបង្ហាញផលិតផល និងស្វែងរកទីផ្សារថ្មីជូនសមាជិក, បង្កើនការលើកទឹកចិត្តជំរុញភាពអង់អាចក្លាហានក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិនស្ត្រីដ៏រឹងមាំ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពសហគ្រិនស្ត្រីឱ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

លោកជំទាវ ចាន់ ភារី បានលើកឡើងថា យើងមានការរំពឹងទុកចំពោះសមាគមក្នុងការបង្កើតសមាជិកថ្មីកាន់តែច្រើន ដោយបានដាក់គោលដៅយ៉ាងហោចណាស់ នឹងទទួលបាន លើសពី ១ពាន់ ឬ ១៥០០នាក់ផងដែរ។ ដើម្បីសម្រេចគោលដៅបង្កើនសមាជិក ព្រមទាំងជំរុញនូវភាពអង់អាច ក្លាហានដល់សហគ្រិនស្រ្តី ទាំងក្នុងស្រុក និងឆាកអន្តរជាតិ សមាគមសហគ្រិនស្រ្តីកម្ពុជា បានបង្កើតផែនការយុទ្ធសាស្រ្ត និងគណ:កម្មការជាច្រើនដើម្បីគ្រប់គ្រង និងអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួន។

សូមរំលឹកផងដែរថា សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអ្នកតំណាងសំឡេងសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា និងតែងតែដើរតួយ៉ាងសំខាន់ក្នុងវិភាគទានជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយរួម។ សមាគមនេះ ត្រូវបានបង្កើតជាផ្លូវការ នៅឆ្នាំ២០១១ ដោយមានការផ្តួចផ្តើម ដោយ លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី និងការចូលរួមគាំទ្រពី ឯកឧត្តម សុក ស៊ីផាន់ណា និងលោកស្រី លីលី សម្បត្តិ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×