Tuesday, May 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តើមចេញពីឌឺដងដាក់គ្នា , ឃាត់ខ្លួនជនសង្ស័យ ៤នាក់ យកកាំបិតកកុក និងដាវ ដេញកាប់ទៅលើជនរងគ្រោះ និងម៉ូតូខ្ទេច

spot_img

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

វេលាម៉ោងប្រមាណ១១:១០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច សរុប១១នាក់ មធ្យោបាយរថយន្ត០២គ្រឿង ម៉ូតូ០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានចេញបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅចំណុចមុខការ៉ាស់សាំងឈ្មោះ អៀ ហួត ស្ថិតក្នុងភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបង្កឡើងដោយជនសង្ស័យមួយក្រុម មានគ្នាប្រមាណ ៧នាក់។

លទ្ធផល : ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ឈ្មោះ :
១-ឈ្មោះ ហេង ឆៃរ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសុបិន្ត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរជាងអ៊ុតម៉ូតូ (ឃាត់ខ្លួន) ។
២-ឈ្មោះ រស់ ខត្តិរុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរលក់ដូរ (ឃាត់ខ្លួន) ។
៣-ឈ្មោះ កែវ សុចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរជាសិស្ស (ឃាត់ខ្លួន) ។
៤-ឈ្មោះ ផល ចន្ថាដាណា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរជាសិស្ស (ឃាត់ខ្លួន) ។ ចំណែក ជនសង្ស័យបីនាក់ទៀត មិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួន)។

ករណីបានប្រព្រឹត្តិ គឺបានយកកាំបិតកកុក និង ដាវ ដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ណែម ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិជំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តែមិនបណ្តាលអោយរងរបួសអ្វីទេ ដោយជនរងគ្រោះរត់គេចខ្លួនទាន់ ចំណែកម៉ូតូម៉ាកអុិចស៊ីទ័រ (Exciter) របស់ជនរងគ្រោះ ត្រូវបានជនបង្ក និងបក្សពួកកាប់ ព្រមទាំងវាយបំបែកខ្ទេចខ្ទី ខូចខាតយ៉ាងដំណំ ។ មូលហេតុ: ទំនាស់ពាក្យសម្ដី និងប្រើពាក្យឌឺដងដាក់គ្នា។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×