Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់MK82ទម្លាក់ពីលើយន្តហោះក្នុងសម័យសង្គ្រាមត្រូវបានគេប្រទះឃើញកប់ក្នុងដីប្រឡាយជម្រៅ៤ម៉ែត្រ

spot_img

ខេត្តកំពង់ចាម : ពិតជាសំណាងណាស់ដោយគ្រឿងចក្រអេស្កាវ៉ាទ័រមួយគ្រឿងបានកាយស្ដារប្រឡាយឲ្យទឹកជ្រៅដើម្បីបង្កភាពងាយស្រួលទឹកហូរក្នុងរដូវវស្សាពេលខាងមុខ ចៃដន្យស្រាប់តែកំពុងតែជីកនោះ ក៏ប្រទះឃើញគ្រាប់ធន់ធំមួយគ្រឿងប្រភេទ MK82 មានទម្ងន់ប្រមាណ២៣០ គីឡូក្រាម ដែលជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ កប់នៅក្នុងប្រឡាយទឹកជម្រៅ ៤ម៉ែត្រក្នុងភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ហើយត្រូវបានកម្លាំងជំនាញអង្គការស៊ីម៉ាក់ចុះមកដោះបន្សាបមិនឱ្យផ្ទុះយកទៅរក្សានៅកន្លែងសុវត្ថិភាព នៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃបានឲ្យដឹងនាព្រឹកថ្ងៃទី១ ខែឧសភា ថា: 

ដោយមើលឃើញប្រឡាយទឹករាក់ពេកហើយក៏មានគ្រឿងចក្រអេស្កាបានចុះទៅធ្វើសកម្មភាពកាយដីឲ្យជ្រៅជាងមុនដើម្បីងាយស្រួលរដូវវស្សាចូលមកដល់ពេលខាងមុខទឹកហូបបានស្រួល។ស្របពេលនោះកាលពីថ្ងៃទី ២៨មេសា ឆ្នាំ ២០២៤ ស្របពេលដែលកំពុងកាយក៏បានប៉ះចំគ្រាប់ទម្លាក់ពីលើយន្តហោះមួយប្រភេទនេះ, គ្រឿងចក្រមិនបានបន្តសកម្មភាពកាយទៀតទេព្រោះខ្លាចប៉ះចំអាចផ្ទុះជាយថាហេតុណាមួយភ្លាមៗនោះក៏បានរាយការណ៍មកអាជ្ញាធរមូលដ្ឋាននិងបានយកខ្សែទៅហ៊មព័ទ្ធមិនឲ្យពលរដ្ឋចូលទៅក្បែរខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត។

អភិបាលស្រុកជើងព្រៃ បានរំលឹកថា កាលពីនៅក្នុងអំឡុងឆ្នាំ១៩៧០-១៩៧៥ នៅតំបន់សំពងជ័យ ស្រុកជើងព្រៃ នេះ គឺជាសមរភូមិវាយប្រយុទ្ធខ្លាំងនាសម័យ លន់ ណុល ដែលជាហេតុធ្វើឲ្យគ្រាប់ទម្លាក់ពីលើយន្តហោះខ្លះត្រូវបានផ្ទុះនិងខ្លះទៀតមិនផ្ទុះកប់ក្នុងដីក៏មានដូចជាករណីនេះជាដើម។ ក្រៅពីនេះក៏មានប្រភេទគ្រាប់ប៊ំប៊ីដែលអាចនិយាយថាគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះមកដីមិនផ្ទុះក៏ត្រូវបានកម្លាំងស៊ីម៉ាកចុះប្រមូលមកយកទៅកម្ទេចចោលដើម្បីបង្ការកុំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។ រូបលោកជាអ្នកមានស្រុកកំណើតនៅស្រុកជើងព្រៃ ពេលដែលធំដឹងក្តី ជួបប្រទេសជាតិត្រូវបានឆ្លងកាត់ភ្លើងសង្គ្រាមជាបន្តបន្ទាប់ហើយរូបលោកត្រូវបានជន្លាសចេញពីភូមិឋានទៅនៅតំបន់ផ្សេងលុះពេលស្រុកសាន្តត្រានទើបវិលត្រឡប់មកវិញ។ចំពោះគ្រាប់បែកទម្លាក់ពីលើយន្តហោះអាចមានកប់នៅក្នុងដីកន្លែងផ្សេងទៀតតែមិនទាន់បានមានគ្រឿងចាកណាជិះប៉ះ។ជាមួយនោះបើសិនពលរដ្ឋមូលដ្ឋានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះសូមប្រញាប់រាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីឲ្យអង្គការស៊ីម៉ាកមកទទួលយកទៅកម្ទេចចោល។

ចំណែកប្រធានកងឯកភាពកំចាត់មីនទី ៥នៃអង្គការស៊ីម៉ាក់វិញបានមានប្រសាសន៍ឲ្យដឹងដែរថា ក្រោយពីរអាជ្ញាធរស្រុកជើងព្រៃ បានរាយការណ៍មកកម្លាំងស៊ីម៉ាករូបលោកក៏បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះទៅពិនិត្យមើលគ្រាប់ប្រភេទMK82 ដែលជាគ្រាប់បែកទម្លាក់ពីលើយន្តហោះនៅក្នុងអំឡុងសម័យលន់ ណុល។ ក្នុងកិច្ចប្រតិបត្តិការចុះពិនិត្យដោយបានដោះបន្សាបគ្រាប់នេះឲ្យមានសុវត្ថិភាពដោយធ្វើឡើងនៅព្រឹកថ្ងៃទី៣០មេសាឆ្នាំ២០២៤។រួចដឹកយកមកទុកនៅស្នាក់ការស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលត្រៀមនិងដឹកយកទៅបន្សាបនៅខេត្តកំពង់ឆ្នាំងនាពេលខាងមុខសមស្របណាមួយ។ចំពោះគ្រាប់មិនទាន់ពោះដែលគាត់នៅក្នុងដីត្រូវបានកម្លាំងស៊ីម៉ាកចុះប្រមូលបានជាច្រើនរាប់មកហើយនាពេលកន្លងទៅទាំងនៅលើទឹកដីខេត្តកំពង់ចាមនិងត្បូងឃ្មុំ។ (ភ្នំប្រុសភ្នំស្រី)

spot_img
×