Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនស្ត្រីម្នាក់ទៀត ជាបក្ខពួក ឡេង ចាន់ណា ក្នុងសំណុំរឿងឆបោកមានរៀបផែនការឧបាយ  

spot_img

ខេត្តសៀមរាប ÷ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្ដសៀមរាប ចុះថ្ងៃទី១  ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនស្រ្តីម្នាក់ទៀត ដែលជាបក្ខពួករបស់មេខ្លោងឆបោក ឡេង ចាន់ណា ពាក់ព័ន្ធនឹងករណីឆបោកក្នុងករណីរួមគ្នាប្រព្រឹត្តជាមួយ ឡេង ចាន់ណា នេះឯង។  

សេចក្តីប្រកាសព័ត៌មាន ​បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទឈ្មោះ រ៉េត សុធីដា ភេទស្រី អាយុ៣២ឆ្នាំ មក យកមកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុម មានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។ 

ជនត្រូវចោទ ឈ្មោះ រ៉េត សុធីដា ត្រូវបានកម្លាំងសមត្ថកិច្ចតាមស្វែងរកនាំខ្លួន បន្ទាប់ពីចៅក្រមស៊ើបសួរបានពិនិត្យភស្តុតាង ព្រមទាំងបានសួរចម្លើយ ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា រួចមក និងឃើញថា ជនត្រូវចោទឈ្មោះ រ៉េត សុធីដា មានជាប់ពាក់ព័ន្ធ នឹងបទល្មើសខាងលើ។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ជូនថា ចៅក្រមស៊ើបសួរនឹងធ្វើការសួរយកចម្លើយ ជនត្រូវចោទឈ្មោះ រ៉េត សុធីដា ទៅតាមនីតិវិធីច្បាប់។ 

អ្នកស្រី ឡេង ចាន់ណា ប្រធានក្រុមហ៊ុន ប្រ៊ីល្លាន ស៉ីធីវើល ជាប់ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋរឿងវិនិយោគដីធ្លី-ផ្ទះ ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ ហើយមុនពេលកម្លាំងនគរបាលខេត្តសៀមរាប ធ្វើការចាប់ខ្លួនជនឆបោករូបនេះ និងបក្ខពួក គឺបានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ដោយមានកិច្ចសហការពីសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលជាអ្នករងគ្រោះ, ហើយបានរកឃើញថា មិនមានអ្នកធំណាម្នាក់នៅពីក្រោយខ្នងបុគ្គលអាក្រក់នះនោះទេ គឺជារឿងបុគ្គលសុទ្ធសាធ ដែលថ្លើមធំប្រើឧបាយកុលទុច្ចរិតយកឈ្មោះថ្នាក់ដឹកនាំ មកប្រើប្រាស់ដើម្បីគំរាមសមត្ថកិច្ច និងប្រជាពលរដ្ឋកុំឱ្យប៉ះពាល់រូបគេ។ 

ការចាប់ឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា  និងបក្ខពួក គឺធ្វើតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាម ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានដាក់ពាក្យបណ្ដឹងមកកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងបទល្មើស ” ឆបោក , រំលោភលើទំនុកចិត្ត , និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ”  ហើយពេលនេះជនសង្ស័យ និងបក្ខពួក កំពុងត្រូវបានចាត់ការតាមនីតិវិធីយ៉ាងប្រុងប្រយ័ត្ន ដើម្បីតម្លាភាព និងយុត្តិធម៌ជូនប្រជាពលរដ្ឋ៕ ពិសិដ្ឋ CEN

spot_img
×