Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពត បាននឹងកំពុងប្រែក្លាយខ្លួន ជាទីក្រុងទេស ចរណ៍ដ៏ទាក់ទាញទី២ នៅកម្ពុជា បន្ទាប់ពីខេត្តសៀមរាប

spot_img

កំពត៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តកំពត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា រយៈពេលចុងក្រោយនេះ ឯកឧត្តមបានកត់សម្គាល់ឃើញថា នៅក្នុងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា ខេត្តកំពត បាននឹងកំពុងប្រែក្លាយខ្លួនជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញ និងមានប្រជាប្រិយលំដាប់ទី២ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីខេត្តសៀមរាប។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា បច្ចុប្បន្នខេត្តកំពត បាននឹងកំពុងអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន ធ្វើឲ្យខេត្តនេះមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយក្នុងនោះ កំពតកំពុងក្លាយជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញទី២របស់កម្ពុជា។

ចំពោះការងាររៀបចំដែនដី និងសំណង់ ឯកឧត្តមយល់ឃើញថា ត្រូវរៀបចំដោយប្រើប្រាស់ឱ្យអស់នូវសក្តានុពលសេដ្ឋកិច្ចតាមតំបន់នីមួយៗ ក្នុងនោះ ការរៀបចំទីប្រជុំជន និងទីក្រុងក្នុងខេត្តកំពត អាជ្ញាធរ ត្រូវបន្តសហការជាមួយវិស័យឯកជន ដើម្បីចូលរួមថែរក្សាសោភ័ណភាព និងកែលម្អបង្កើនសោភ័ណភាពក្រុង ឱ្យកាន់តែមានភាពទាក់ទាញ និងសំបូរបែបបន្ថែមទៀត ដោយផ្តល់នូវការសម្រាកលំហែប្រកបដោយផាសុកភាព និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។

ឯកឧត្តម ក៏បានជំរុញដល់អាជ្ញាធរ និងអ្នកវិនិយោគ ស្វែងរកលទ្ធភាពក្នុង ការអភិវឌ្ឍន៍បុរីជនបទ នៅតាមបណ្តាស្រុក និងឃុំនានា និងត្រូវពិនិត្យមើលលើការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាទឹក អគ្គិសនី សាលារៀន មណ្ឌលសុខភាពជាដើម ឱ្យបានទៅដល់គ្រប់ទីប្រជុំជនក្នុងខេត្តនេះដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅ  និងការធ្វើអាជីវកម្ម ប្រកបមុខរបរផ្សេងៗសម្រាប់បង្កើនជីវភាពគ្រួសារ៕

spot_img
×