តាម Coconut ចុះផ្សាយឲ្យដឹងថា កសិករថៃ ឈ្មោះ Thanapon Chainok អាយុ ៥១ឆ្នាំ នៅភាគខាងលិចខេត្ត Tak ប្រទេសថៃ កំពុងលក់ដេញថ្លៃផ្លែទុរេនទម្ងន់ ១៨គីឡូក្រាម ក្នុងចម្ការរបស់ខ្លួន ។
លោក Chainok ម្ចាស់ចម្ការទុរេន Monthong នៅខេត្ត Tak ។
តាមលោក Chainok បច្ចុប្បន្នពាណិជ្ជករចិនម្នាក់ បានឲ្យតម្លៃ១ផ្លែនេះ ដល់ទៅ ៧៣.០០០បាត (ប្រមាណ ២២០០ដុល្លារអាមេរិក) ។ ប៉ុន្តែលោក Chainok នៅពុំព្រមលក់ ហើយបន្តការដេញថ្លៃដល់ថ្ងៃ ១២ ខែសីហា ។
ផ្លែទុរេនទម្ងន់ធ្ងន់ “ចម្លែក” ខាងលើជាផ្លែតែមួយគត់ ក្នុងចំណោមទុរេន ២០០០ដើម ពូជ Monthong របស់លោក Chinok ។ ក្នុងពេលដែល “ស្តេច” ផ្លែឈើនៅចម្ការនេះ ជាមធ្យមមានទម្ងន់ត្រឹម ៥kg-៦kg ប៉ុណ្ណោះ ។
លោក Chainok វាស់វែងទុរេន ទម្ងន់ ១៨ kg របស់គាត់ ។
លោក Chainok ឲ្យដឹងថា លុយកដែលបានមកពីការលក់ដេញថ្លៃផ្លែទុរេននេះ គាត់នឹងបរិច្ចាគឲ្យមជ្ឈមណ្ឌលបណ្តុះបណ្តាលកសិករ១ប្រចាំតំបន់នោះ ។
បច្ចុប្បន្នមុខរបរដាំទុរេនរបស់លោក Chainok ពិតជារីកចម្រើនល្អណាស់ ដោយឡែកឆ្នាំនេះ លោករកចំណូលបាន ៤លានបាត (១៣២.០០០ USD) ឯណោះ ៕ លីសា