កំពង់ឆ្នាំង៖ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រងសិស្សនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) ខេត្តកំពង់ឆ្នាំង ដែលមាន លោក ហ៊ឹម គឹមស៊ីញ ជាអនុប្រធាន បានដឹកនាំក្រុមការងារ និងនិស្សិតចូលរួម ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅសាលសាលាខេត្តកំពង់ឆ្នាំង ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអម សុភា អភិបាលរង តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងសមាសភាពចូលរួមពីសំណាក់តំណាងស្ថាប័នពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោកលោក ហ៊ឹម គឹមស៊ីញ អនុប្រធានក្រុមការងារ អ.ម.ត ប្រចាំខេត្តកំពង់ឆ្នាំង ក៏បានជួបសំណេះសំណាលជាមួយនិស្សិតថ្មី-ចាស់ និងបាននាំយកការផ្ដាំសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ឱ្យនិស្សិតទាំងអស់ខិតខំសិក្សារៀនសូត្រដើម្បីអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕








