Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ត្រៀមដាក់ឱ្យប្រើប្រាស់បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមជាតិ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ប.ស.ស.ក. ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំក្រុមការងារ ឱ្យបន្តយកចិត្តទុកដាក់រៀបចំកម្មវិធីនេះ ដើម្បីជំរុញប្រសិទ្ធភាពការងារឱ្យសម្រេចបានតាមការគ្រោងទុក ដែលឆ្លុះបញ្ចាំងភាពជាម្ចាស់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ផ្ដោតបង្ហាញអំពីយុទ្ធសាស្ត្រកំណែទម្រង់ឧត្តមសិក្សា រៀបចំពិព័រណ៍សមិទ្ធផលសម្រេចបានកន្លងមក ដោយសម្រិតសម្រាំងយកសមិទ្ធផលខ្លឹមៗដាក់បង្ហាញ និងរំលេចពីផែនការយុទ្ធសាស្ត្រជំហានបន្ទាប់ ឱ្យឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់វិស័យអប់រំថ្មីៗ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីបង្ហាញពីឆន្ទៈក្នុងការចូលរួមគិតគូរ និងអនុវត្ដ ក្នុងគោលដៅរួមចំណែកជំរុញដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមជាតិ។

គួរបញ្ជាក់ថា បើយោងតាមក្រសួងអប់រំ យុវជន និងកីឡា បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែលម្អគុណភាព និងសមធម៌នៃការអប់រំឧត្តមសិក្សា ដើម្បីកសាងសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមផ្អែកលើចំណេះដឹង ដោយក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ «កម្មវិធីវិនិយោគសាធារណៈអនុវិស័យឧត្តមសិក្សា ២០២២-២០២៣ ស្តីពីបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា» នៅខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ៕