Friday, November 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យស្ថាបត្យករកម្ពុជា មានគំនិតច្នៃប្រឌិតថ្មី ដើម្បីរួមគ្នាកសាងសង្គមកម្ពុជា

ភ្នំពេញ៖ ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីចែកពានរង្វាន់ស្នាដៃស្ថាបត្យករកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ «ដង្ហើមទីក្រុង-Breath of the City» នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឲ្យស្ថាបត្យករកម្ពុជា ត្រូវមានភាពជឿជាក់ក្នុងការបង្ហាញនូវគំនិតច្នៃប្រឌិតថ្មីៗ និងទេពកោសល្យរបស់ខ្លួន ដើម្បីរួមគ្នាកសាងសង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា សង្គមកម្ពុជាកំពុងតែត្រេកអរ និងទទួលយកនូវគំនិតច្នៃប្រឌិតថ្មីៗប្លែកៗ ទៅលើផ្នែកស្ថាបត្យកម្ម ដើម្បីចូលរួមកសាងកម្ពុជាឱ្យមានការអភិវឌ្ឍឈានឡើងទៅមុខ។ ដូច្នេះយើងចាប់ផ្ដើមដើរលើមាគ៌ារួមមួយ ក្នុងការទទួលយកភាពច្នៃប្រឌិតដ៏អស្ចារ្យរបស់សហការីផ្នែកស្ថាបត្យកម្មរបស់យើង ហើយយើងត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួន ដោយមិនត្រូវមានការរាថយឡើយ។ ទេពកោសល្យដែលយើងមើលឃើញនាថ្ងៃនេះ គឺជាមោទនភាពរបស់យើង ហើយវានឹងមានការលូតលាស់រីកចម្រើនបន្ថែមទៀតនាពេលខាងមុ។

ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យយុវជនចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទ ឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការបង្ខិតគម្លាតរវាងទីជនបទ និងទីក្រុង និងប្រែក្លាយជនបទឱ្យទៅជាបុរីជនបទ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ នៅទូទាំងប្រទេសផងដែរ។

គួរបញ្ជាក់ថា កម្មវិធី «ដង្ហើមនៃទីក្រុង» គឺជាការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម និងជាការប្រកួតប្រជែងគម្រោងរចនាលើកទី១ នៃគោលគំនិតសម្រាប់ភ្នំពេញ ដែលរៀបចំឡើងដោយសមាគមស្ថាបត្យករនៃកម្ពុជា (AAC) ដោយផ្តោតសំខាន់លើបេតិកកភណ្ឌដ៏សម្បូរបែបនៃតំបន់វត្តភ្នំ និងទំនាក់ទំនងដ៏ស្អិតរមួតជាមួយនឹងបរិស្ថានជុំវិញនៃទីក្រុងបច្ចុប្បន្ននេះ ហើយស្វាគមន៍នូវរាល់គំនិតរចនា ដែលគិតគូរលើការកែលម្អទីក្រុងភ្នំពេញ ទាំងមុខងារ, លទ្ធភាពប្រើប្រាស់ និងជាពិសេសគុណភាពនៃការរស់នៅ៕

×