Monday, June 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីពាក់ព័ន្ធ ពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីសម្ពោធកំពង់ផែពហុបំណងកំពត នៅថ្ងៃទី៦ មិថុនា ២០២៤

spot_img

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរៀបចំពិធី បាន ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ កំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) ។

កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ព្រមទាំងពិនិត្យមើលការងារផ្សេងៗដែលនៅសេសសល់។

សូមជម្រាបជូនថា ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការកំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី០៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×