Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ទ្ធម្ភា​គ​ចក្រ​ធ្លា​ក់នៅ​តំបន់​ភាគ​កណ្ដាល​ប្រទេស​ជប៉ុន បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច​៨​នាក់​ស្លាប់​

ឧ​ទ្ធម្ភា​គចក្រ​សង្គ្រោះ​របស់​រដ្ឋអំណាច​ប្រចាំ​តំបន់​ដែល​ដឹក​មនុស្ស​៩​នាក់​បាន​បាត់​ខ្លួន​ហើយ​ត្រូវបាន​បញ្ជាក់ថា​ធ្លា​ក់នៅ​តំបន់​ភាគ​កណ្ដាល​ប្រទេស​ជប៉ុន​។​

តាម The Mainichi ឧ​ទ្ធម្ភា​គ​ចក្រ​គ្រោះថ្នាក់​នេះ​គឺជា​របស់​ខេត្ដ Gunma, ហើយ​បាន​បាត់​ទំនាក់​ទំនងជា​មួយផ្នែក​ចរាចរណ៍​អាកាស​នៅ​ថ្ងៃទី​១០ ខែសីហា​។

ឧ​ទ្ធម្ភា​គចក្រ​នេះ​ដឹក​មនុស្ស​៩​នាក់​កំពុងធ្វើដំណើរ​ដើម្បី​វាយតម្លៃ​ការរៀបចំ​ធ្វើ​ផ្លូវ​ព្រំដែន​មួយ​ក្នុង​ខេត្ត​Gunma, Nagano និង Niigata ដែល​តាម​គម្រោង​គេ​នឹង​ចាប់​សម្ពោធ​ការដ្ឋាន​នៅ​ថ្ងៃទី​១១​សីហា​។​ឧ​ត្ថ​ម្ភា​គ​ចក្រ ប្រភេទ​Bell 412EP, បាន​ចាកចេញ ពី​ប្រ​លាន​យន្ដហោះ​នៅវេលា​ម៉ោង​៩:១៥​នាទី​ព្រឹក​(​ម៉ោង​នៅ​តំបន់​)​កាលពី​ថ្ងៃទី​១០​សីហា និង​មាន​គម្រោង​វិលត្រឡប់​មកវិញ វេលា​ម៉ោង​១០:៤៥​នាទី ប៉ុន្ដែ​បាន​បាត់​ទំនាក់ទំនង​នៅ​អំឡុង​ម៉ោង​១០​។​

​តាម​ស្ថានីយឧតុនិយម​ប្រចាំ​តំបន់ឧ​ទ្ធម្ភា​គ​ចក្រ​នេះ​អាច​រងគ្រោះថ្នាក់​ដោយសារ​ពេលនោះ​មាន​ពពក​ក្រាស់ ទោះបី​ខ្យល់​មិន​ខ្លាំង​ក៏ដោយ​។ យន្ដហោះ​នេះ​ចាប់ផ្ដើម​ដាក់ឱ្យ​ប្រើប្រាស់​តាំងពី​ខែឧសភា ឆ្នាំ​១០០៧ ហើយ​ប្រើប្រាស់​លើស​៧០០០​ម៉ោង​៕

សូយន

 

×