Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ២ នាក់ ករណីឆក់កាបូប មានអាវុធខ្លីម៉ាកPARA ចំនួន១ដើម

spot_img

ភ្នំពេញ ៖ ដោយទទួលបានបញ្ជាដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង ៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០២ នាក់ មានឈ្មោះ កែវ លីហួរ ឃាត់ខ្លួននៅចំណុចមុខផ្សារ៧មករា សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបក្ខពួកឈ្មោះ គង់ ចាន់សំបូ ឃាត់ខ្លួននៅចំណុចផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដែលក្នុងនោះមានអាវុធខ្លីម៉ាកPARA ចំនួន០១ដើម ,គ្រាប់ចំនួន១៣គ្រាប់,សោរថយន្តចំនួន០១ ,ប្រាក់រៀលចំនួន២,៥០០,០០០រៀល, ប្រាក់ដុល្លារចំនួន៨៨៨ដុល្លារអាមេរិក ,បណ្ណសម្គាល់អាវុធខ្លីចំនួន ០១ សន្លឹក និងឯកសារមួយចំនួន) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៧០ ក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៦ និង០០ នាទី បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖

១-ឈ្មោះ កែវ លីហួរ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ -មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ២-ឈ្មោះ គង់ ចាន់សំបូ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ
-មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់-កាបូបចំនួន ១ ក្នុងនោះមាន អាវុធខ្លីម៉ាកPARA ចំនួន០១ដើម ,គ្រាប់ចំនួន១៣គ្រាប់,សោរថយន្តចំនួន០១ ,ប្រាក់រៀលចំនួន២,៥០០,០០០រៀល, ប្រាក់ដុល្លារចំនួន៨៨៨ដុល្លារអាមេរិក , បណ្ណសម្គាល់អាវុធខ្លីចំនួន ០១ សន្លឹក និងឯកសារមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×