(ភ្នំពេញ)៖ ដើម្បីជាកិច្ចចូលរួមអបអរសាទរ «ទិវាកុមារអន្តរជាតិ» ខួបលើកទី៧៥ អគ្គនាយក បុរី មេគង្គ លែន អ្នកឧកញ៉ា ជាម ឃុនណាត និងគ្រួសារ បានរៀបចំកម្មវិធី ចែករំលែកក្តីស្រលាញ់ ដោយធ្វើការចែកសម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ និងថវិការដល់ប្អូនៗកុមារៗ ដែលជាបុត្រធីតា របស់បុគ្គលិកនៃ បុរី មេគង្គ លែន ប្រមាណ ១០០នាក់។
កម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងនៅក្នុងគម្រោងទី១ «ដឹ មេគង្គ រ៉ូយ៉ាល់» របស់ បុរី មេគង្គ លែន ដោយមានការចូលរួមផ្ទាល់ពី អ្នកឧកញ៉ា ជាម ឃុនណាត និងគ្រួសារ អមដោយគណៈគ្រប់គ្រងទាំងអស់របស់ បុរី មេគង្គ លែន ដើម្បីបង្ហាញពីការចិត្តទុកដាក់ និងលើកកម្ពស់ទៅលើការលូតលាស់របស់កុមារផ្នែកអភិវឌ្ឍន៍ចំណេះដឹង, ការរស់រានមានជីវិត, ការទទួលបានការការពារ, និងការចូលរួមផ្សេងៗ។
អ្នកឧកញ៉ា ជាម ឃុនណាត បានមានប្រសាសន៍ថា៖ «បុរី មេគង្គ លែន មានសេចក្តីសោមន្សរីករាយដែលបានរៀបចំកម្មវីធីនេះឡើង ដើម្បីជាការចូលរួមចំណែកទទួលទំនួលខុសត្រូវទៅលើប្អូនៗកុមារដែលជាទំពាំស្នងឬស្សីនៅថ្ងៃអនាគត ក្នុងការលើកកម្ពស់សិទ្ធកុមារ និងឧត្តមប្រយោជន៍របស់ពួកគាត់ ដើម្បីឱ្យកុមារទាំងអស់ទទួលបាននូវសិទ្ធទាំង៤របស់គាត់ក្នុងការរស់រានមានជីវិត, ការអភិវឌ្ឍន៍, ការទទួលបានការការពារ និងការចូលរូមសកម្មភាពផ្សេងៗក្នុងសហគមន៍។ កុមារត្រូវការការពារ និងការចិញ្ចឹមបីបាច់ដ៏យកចិត្តទុកដាក់ពីមាតាបិតា ឬអាណាព្យាបាល ដើម្បីទ្រទ្រង់ការលូតលាស់របស់ពួកគាត់ ដូចនេះ យើងគួរចូលរួមវិនិយោគទៅលើពួកគាត់។ »
បុរី មេគង្គ លែន តែងយកកម្លាំងចិត្ត កម្លាំងកាយ និងបេះដូងក្នុងការចូលរួមចែករំលែកផលវិជ្ជមានទៅកាន់សង្គមវិញតាមរយៈរូបភាពកម្មវិធីសប្បុរសធ៌មជាច្រើន ហើយក្នុងខួបលើកទី៧៥ នៃទិវាកុមារអន្តរជាតិ នេះ ផងដែរ បុរី មេគង្គ លែន សង្ឃឹមថានឹងអាចរួមជាចំណែកជួយឱ្យកុមាររស់នៅក្នុងសេរីភាព និងសុវត្ថិភាព។
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ!