កាលពីថ្ងៃទី ៣១ ខែ ឪសភា ២០២៤ ក្នុងឪកាសពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ « អ្នកស្នងមរតក» ដែលបានប្រារព្ធនៅ នៅ មណ្ឌលសន្និបាត និងពិព័រណ៏អន្តរជាតិជ្រោយចង្វារ ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ចើញជាគណៈអធិបតីភាព។ នៅក្នុងនោះផងដែរ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយកនៃ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានចូលរួមឧបត្ថម្ភទឹកប្រាក់ ១៥ ០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំរយៈពេល ៥ឆ្នាំ ជូនដល់ សមាគមសិល្បករខ្មែរ ក្នុងកិច្ចការអភិរក្ស ការពារ អភិវឌ្ឍ និងលើកស្ទួយសិល្ប វប្បធម៌ជាតិ អោយកាន់តែមានភាពល្បីល្បាញ ទាំងនៅលើឆាកជាតិ និងឆាកអន្តរជាតិ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Jetour Cambodia ក៏មានការដាក់តាំងស្តង់ពិព័រណ៍បង្ហាញពីរថយន្តសេរីទំនើបរបស់ JETOUR និងមានការផ្តល់នូវប្រូម៉ូសិនដ៏ពិសេស ជាមួយនឹងកាដូរអនុស្សាវរីយផងដែរ។
ព័ត៌មានបន្ថែម: https://linktr.ee/Jetour_Cambodia