វាគឺជារឿងរាវរបស់ស្ត្រីអ្នកមានម្នាក់នៅវៀតណាម ធ្វើការអប់រំកូនតាមរបៀបរបស់គាត់ ។ ប៉ុន្តែក្រោយកិច្ចសម្ភាសន៍ជាមួយអ្នកកាសែតអំពី “វិធី” នេះ វាបាននឹងកំពុងបង្កជាការជជែកវែកញែកបែកផ្សែង ។
តើគាត់ធ្វើនេះ សមល្មម ឬមិនត្រឹមត្រូវ?
រឿងរ៉ាវត្រូវបានគាត់ដំណាលប្រាប់អ្នកកាសែត ក្រោយពីវិធីអប់រំនេះ ត្រូវបានសាច់ញាតិទម្លាយចេញថា ៖ ខ្ញុំឈ្មោះ H.M.P ហើយកូនប្រុសអាយុ ១១ឆ្នាំ ឈ្មោះ B ។
ស្ត្រីជាម្តាយ
B គឺជាកូនប្រុសច្បង ឆ្នាំនេះចូលទី ៦ហើយ ខ្ញុំចង់លត់ដំវាឲ្យបានធ្ងន់ដៃបន្តិច ។
… ពីឆ្នាំមុនៗ ពួកខ្ញុំតែងនាំកូនៗ ទៅដើរទេសចរច្រើនកន្លែង រួមទាំងប្រទេសក្រៅ ដើម្បីឲ្យកូនៗសប្បាយ កម្សាន្តអស់ដៃ ។ ប៉ុន្តែឈានចូលវិស្សមកាលនេះ ខ្ញុំមានផែនការផ្សេង -ស្ត្រីជាម្តាយកើតឆ្នាំ ១៩៨៥ ពោល ។
ផែនការនេះ ត្រូវបានចាប់ផ្តើមពីពេលដែល B បានខ្សឹបខ្សៀវប្រាប់ម្តាយពីបំណងប្រាថ្នាចង់បានទូរស័ព្ទ និងកង់១ ។ ក្នុងជីវភាពរបស់នាង របស់របរទាំងនេះពុំជាបញ្ហាធំដុំទេ ។ អាចទិញភ្លាមបាន ប៉ុន្តែខ្ញុំមិនធ្វើទេ! ។
នាងបានសំណូមពរឲ្យកូនរៀបចំផែនការរកលុយ មកសម្រេចបំណងប្រាថ្នាខ្លួនឯង ។ ខ្ញុំមានហាងលក់នំ ហេតុនេះ ខ្ញុំបង្ហើប ៖ កូនព្រមធ្វើជាអ្នកផលិត និងជំនួយលក់នំម្តាយ? B ឆ្លើយថា ៖ ព្រម! ។
B បានប្រឹងប្រែងធ្វើការយ៉ាងម៉ត់ចត់ និងមិនហ៊ានរអ៊ូរទាំទេ ។ វានៅជួយលាងសំអាតឧបករណ៍ធ្វើនំ ឬយកនំទៅបោះដុំឲ្យអតិថិជនជាមួយឪពុកវា ។ល។
វិស្សមកាល ២ ខែ វាធ្វើការពុំព្រមឈប់ឡើយ! ខ្ញុំសង្កេតឃើញវាមានចំណេះដឹង វិន័យ លើសពេលមុន ហើយក៏យល់ពីតម្លៃនៃលុយ ។ មុននោះប្រើធ្វើអ្វី ស្ទើរតែគ្រប់លើកគឺ មិនអាច! ឬទេ! ។
នេះជាមេរៀនមួយសម្រាប់ B ។ នៅពុំទាន់បានទូរស័ព្ទ និងកង់ទេ ។ នៅសល់កន្លះខែទៀតចូលរៀន ខ្ញុំសម្រេចចិត្តបញ្ជូនវាទៅនៅជាមួយបងប្អូនឯតំបន់ជនបទឆ្ងាយ ។
តាមផែនការគ្រោងទុកនៅទីនោះ B ត្រូវទៅឃ្វាលគោ កាត់ស្មៅ ប្រើអុសដាំបាយ… និយាយរួមគឺជាជីវភាពរបស់កសិករពិតៗ ហើយរឿងនេះឯង ដែលខ្ញុំរងការរិះគន់ ហើយក៏បានជួបលោកនៅថ្ងៃនេះ ។
ចុងក្រោយ B ទទួលបាននូវអ្វីដែលវាប្រាថ្នា ដោយកម្លាំងខ្លួនឯងផ្ទាល់ ។
កន្លះខែកន្លងផុតទៅ B រំលងផុតវិញ្ញាសារដ៏លំបាកនេះ។ វាពុំបានសម្តែងនូវការធុញទ្រាន់អ្វីទេ ។ លទ្ធផលការងារទទួលបានគឺទូរស័ព្ទ និងកង់ថ្មីស្រឡាង ។
ជាម្តាយឪពុកសួរថា អ្នកណាមិនស្រឡាញ់កូនោះ !? ប៉ុន្តែកុំឲ្យការស្រឡាញ់របស់យើងបង្កើតឲ្យវានូវភាពពឹងផ្អែក គ្មានម្ចាស់ការ មិនយល់តម្លៃពលកម្ម… ។
ពិសេសការឆ្លើយតប “តម្រូវការ” របស់កូនដោយគ្មានលក្ខខណ្ឌ គឺនឹងនាំឲ្យវាមានបុគ្គលិកលក្ខណៈរស់នៅគ្មានការទទួលខុសត្រូវ ថ្ងៃក្រោយលំបាកសម្របខ្លួននឹងកាលៈទេសៈដ៏បត់បែន នៃជីវិត ។ យើងពុំលាតត្រដាងស្លាបបាំងថ្ងៃ បាំងភ្លៀងឲ្យវារហូតឯណា មែនទេ?
មានព័តមានបដិបក្ខគួរឲ្យកត់សម្គាល់១គឺ ៖ “ការ “គ្រវែង” កូនទៅក្នុងជីវភាពមួយលំបាក “ជ្រុល” ជារឿងផ្សងព្រេង ព្រោះថា អាចធ្វើឲ្យវាគិតឃើញថា ឪពុកម្តាយលែងរវល់ មិនស្រឡាញ់វាទៀត ។ ផ្តើមពីនោះ នឹងកើតមាននូវបុគ្គលិកលក្ខណៈ… ផ្ទុយស្រឡះទៅវិញទេ ៕
ចុះអ្នកវិញយល់យ៉ាងណាដែរ!
បូព៌ា