Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការកំណត់របៀបរបបនៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

spot_img

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងសេចក្ដីណែនាំ ស្ដីពីការកំណត់របៀបរបបនៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអគ្គស្នងការរង, ប្រធាននាយកដ្ឋានកណ្ដាល, ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងប្រធានលេខាធិការដ្ឋាន។នេះបើតាមការចេញផ្សាយព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីកំណត់របៀបរបប នៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាល និងដើម្បីពង្រឹងរបៀបរបបនៃការបែងចែក និងការធ្វើចរាចរណ៍លិខិតស្នាម ឬឯកសាររដ្ឋបាល នៅក្នុងក្របខណ្ឌរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យកាន់តែស៊ីចង្វាក់ និងប្រកបដោយប្រសិទ្ធភាព សំដៅឆ្លើយតបចំពោះសំណូមពរក្នុងការចង្អុលដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឡើងរាយការណ៍អំពីដំណើរការ សេចក្ដីព្រាងសេចក្ដីណែនាំនេះ ដោយបានរៀបចំឡើងជាពីរជម្រើស ដាក់ជូនឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងអង្គពិធីដើម្បីចូលរួមជាមតិយោបល់ផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា កន្លងទៅនេះរបៀបរបប នៃការធ្វើចំណាត់ការលិខិតស្នាម ឬឯកសាររដ្ឋបាលនានា ហាក់នៅមានចន្លោះប្រហោងដោយអន្លើរ ដូច្នេះហើយតាមរយៈសេចក្ដីព្រាងសេចក្ដីណែនាំនេះ នឹងក្លាយជាយន្ដការថ្មីមួយច្បាស់លាស់ និងរបៀបរបបទៅតាមឋាននុក្រម ក្នុងការចាត់ចែងលិខិតស្នាមនានា។ លើសពីនេះ សំដៅពង្រឹងដល់ប្រសិទ្ធភាព នៃការអនុវត្តតួនាទី ភារកិច្ចផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×