Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើងដឹកជញ្ជូនអ្នកដំណើរ ផ្លូវដែកភាគខាងត្បូងព្រះសីហនុ-ភ្នំពេញ នឹងដាក់ឱ្យដំណើរការជាផ្លូវការ​នាពេលឆាប់ៗខាងមុខនេះ ជាមួយល្បឿនតម្រូវឱ្យរត់ ៨០km/h

ភ្នំពេញ៖ ក្រុមមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យការបើកតេស្តសាកល្បងទូររថភ្លើងប្រភេទ Kiha-183 នាំចូលពីជប៉ុន របស់ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ មុនដាក់ឲ្យដំណើរការជាផ្លូវការឆាប់ៗនេះ។

ឯកឧត្តម​ ផន រឹម អ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមហ៊ុន Royal Railway Cambodia (RRC) និងក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែកក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យរួមគ្នាលើដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀត តាមដំណាក់កាល នៃការរត់លើផ្លូវដែក ដើម្បីប្រាកថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

ពេលដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយបែកចែកជាពីរក្នុងនោះ៖ ១- ផ្លូវរថភ្លើងភាគខាងត្បូងភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h។ ២- ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០km/h។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Royal Railway Cambodia បាននាំចូលទូររថភ្លើង KiHa ១៨៣ ដែលអាចរត់ក្នុងល្បឿនប្រមាណ ១១០គីឡូម៉េត្រ ក្នុង១ម៉ោង ពីប្រទេសជប៉ុនចំនួន ១១គ្រឿង។ តាមរយៈវត្តមានទូររថភ្លើងថ្មីនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន អះអាងថា វានឹងធ្វើឱ្យការដឹកជញ្ជូនទំនិញចេញចូលកម្ពុជា មានសន្ទុះកាន់តែខ្លាំង ដោយសារការដឹកជញ្ជូនតាមរថភ្លើងមានតម្លៃសមរម្យ កាត់បន្ថយថ្លៃដើម ហើយអាចដឹកទំនិញបានច្រើនទៀតផង។

គួររម្លឹកផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការកំពង់ផែអន្ដរជាតិកំពត កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ណែនាំឱ្យអ្នកឧកញ៉ា គិត ម៉េង ជំរុញការចរចាផ្លូវដែក ឱ្យចប់យ៉ាងយូរចុងឆ្នាំនេះ ដើម្បីពង្រឹងការដឹកជញ្ជូនតាមផ្លូវដែកឱ្យបានច្រើន។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្ន យើងកុំទាន់គិតលើផ្លូវដែកល្បឿនលឿន ពោលគឺយើងត្រូវគិតទៅលើផ្លូវដែក ដែលមានស្រាប់សិន ក្នុងល្បឿនពី ៦០ទៅ ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយផ្តោតទៅលើការដឹកជញ្ជូនទំនិញឲ្យបានច្រើន៕

×