Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ​នឹង​សាងសង់​ផ្លូវ​ចម្ងាយ​ប្រមាណ៣​០​០​ ​គីឡូ ម៉ែត្រ​ ​សម្រាប់​ជិះកង់​ ​និង​រត់​តាម​ឆ្នេរសមុទ្រ​ពី​កែប ​ទៅ​កោះ​កុង ដើម្បីជំរុញកំណើន​វិស័យទេសចរណ៍កីឡា

ភ្នំពេញ៖ ការ​ផ្តួចផ្តើម​សាងសង់​ផ្លូវ​ចម្ងាយប្រមាណ​៣​០​០​ ​គីឡូម៉ែត្រ​ ​សម្រាប់​ជិះកង់​ ​និង​រត់​តាម​ឆ្នេរសមុទ្រ​ពី​កែប ​ទៅ​កោះ​កុងនេះ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ដំបូង​ដោយ​សម្តេចធិបតី ​​ហ៊ុន​ ​ម៉ា​ណែ​ត​ នាយករដ្ឋមន្ត្រីកម្ពុជា ​ក្នុង​ឱកាស​​ពិធីសម្ពោធ​កំពង់ផែ​ពហុ​គោលបំណង​ខេត្ត​កំពត​ដំណាក់កាល​ទីមួយ ​កាលពីដើម​ខែមិថុនា​នេះ​។​

សម្តេចធិបតី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​បញ្ជាក់​ថា​ ​នៅពេលដែល​ផ្លូវ​ថ្មើរជើង​សាងសង់​រួចរាល់​ ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ អាច​ជិះកង់​ ​ឬ​រត់​ម៉ា​រ៉ា​តុង​បាន​ចម្ងាយ​ ​២​០​០​-​៣​០​០​គីឡូម៉ែត្រ​ ​តាម​ដង​ផ្លូវ​នេះ​។​ ​

មន្រ្តីក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ បានឲ្យដឹងថា គម្រោង​សាងសង់​ផ្លូវ​ចម្ងាយ​ ​២​០​០​-​៣​០​០​ ​គីឡូម៉ែត្រ​ ​សម្រាប់​ជិះកង់​ ​និង​រត់​តាម​ឆ្នេរសមុទ្រ​ពី​កែប​ទៅ​កោះ​កុងនេះ​ នឹងទាក់ទាញវិស័យ​អេកូ​ទេសចរណ៍​ ​ទេសចរណ៍​ផ្សងព្រេង​ ​និង​ទេសចរណ៍​កីឡា​ជាដើម។ ប៉ុន្តែកា​របើក​ដំណើរការ​ការ​សាងសង់​ផ្លូវ​ថ្មើរជើង​ ​និង​ចំណុច​ផ្លូវ​ពិតប្រាកដ​ ​នៅ​មិនទាន់​ត្រូវ​បាន​មន្ត្រី​បង្ហើប​ឱ្យ​ដឹង​នៅឡើយ​ទេ​។​

ទាក់ទង​នឹង​ការ​អភិវឌ្ឍន៍​ភ្ជាប់​ផ្លូវ​ថ្មើរជើងនេះ​ គឺ​ស្របតាម​ចក្ខុវិស័យ​បន្ត​របស់​រដ្ឋាភិបាល​ ​ក្នុង​ការ​ប្រែក្លាយ​ខេត្ត​កែប​ ​ទៅ​ជាគោល​ដៅ​ទេសចរណ៍​សំខាន់​ ​ក៏ដូចជា​ការ​អញ្ជើញ​ភ្ញៀវ​ទេសចរណ៍​មកកាន់​ខេត្ត​កោះ​កុង​កាន់តែ​ច្រើន​។​ ការ​អនុវត្ត​យុទ្ធសាស្ត្រ​រយៈពេល​វែង​នេះ​ ​កំពុង​ដាក់​ឱ្យ​អនុវត្តន៍​ ​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ដាក់​ចេញ​នូវ​ “​ផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​ ​២​០​២​៣​-​២​០​៣​៥​” ​កាលពីឆ្នាំមុន​។​

​នៅពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ជា​ផ្លូវការ​នូវ​ផែនការ​មេ​ខេត្ត​កែប​ក្នុង​ខែ​សីហា​ ​តំណាង​ក្រសួង​ទេសចរណ៍​ ​បាន​ប្រកាស​ជាលើកដំបូង​ថា​ ​ផែនការ​នេះ​នឹង​ប្រើប្រាស់​ “​ការ​រួមបញ្ចូល​គ្នា​នូវ​លក្ខណៈ​ពិសេស​របស់​ខេត្ត​ដែល​មាន​សម្បត្តិធម្មជាតិ​ ​វប្បធម៌​ ​និង​ប្រវត្តិ​សា​ស្រ្ត ​ទន្ទឹម​នឹង​ការ​ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​ទេសចរណ៍​ប្រកបដោយ​ ​ចីរភាព​ ​សុវត្ថិភាព​ ​និង​ប្រកបដោយ​ការប្រកួតប្រជែង​។​

​យុទ្ធសាស្ត្រ​សំខាន់​ៗ​នៃ​ផែនការ​នេះ​ ​ដែល​ត្រូវ​បាន​បញ្ជាក់​រួម​មានការ​បង្កើត​កន្លែង​ទាក់ទាញ​ថ្មីៗ​ដូចជា​ ​ទីលាន​វាយ​កូន​ហ្គោ​ល​ ​កំពុង​ផែ​ទេសចរណ៍​ ​និង​កន្លែង​កីឡា​ ​និង​ការ​ក​ម្សាន្ត​ផ្សេងៗ​ទៀត​ ​រួម​ជាមួយនឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស​ម្ភារៈ​បរិក្ខារ​ដែល​មានស្រាប់​ ដូចជា​សណ្ឋាគារ​ ​និង​ឆ្នេរសមុទ្រ​ ​និង​ផ្សព្វផ្សាយ​ពី​ការធ្វើដំណើរ​បែប​ប្រណីត​ ​ព្រឹត្តិការណ៍​អាជីវកម្ម​ ​និង​កម្មវិធី​អាពាហ៍ពិពាហ៍​។​ ជាពិសេស​ ​ផែនការ​មេ​នេះ​ ​ផ្តល់​សារៈសំខាន់​លើ​ការ​តភ្ជាប់​ផ្នែក​ភស្តុភារ​កម្ម​រវាង​ខេត្ត​កែប​ ​និង​តំបន់​ទេសចរណ៍​ ដែល​កំពុង​រីក​ចម្រើន​ផ្សេងទៀត​ ​រួម​ទាំង​ខេត្ត​កោះ​កុង​ជាដើម​៕​