ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីក្រុង Yan’an ស្ថិតនៅភាគពាយ័ព្យនៃប្រទេសចិន បានបណ្តាលឲ្យការធ្វើចរាចរណ៍វឹកវរ និងបង្កផលវិបាកដល់ថ្មើរជើង ។ ផ្លូវមួយបានបាក់ស្រុត និងស្ទើរតែបានលេបត្របាក់រថយន្ត១គ្រឿង ចូលក្នុងរណ្តៅដ៏របស់ធំ ។
អ្នកដំណើរជាច្រើនបានរួមកម្លាំងគ្នា ដើម្បីទាញរថយន្តនោះ ចេញពីមាត់រណ្តៅបាក់ស្រុតទៅកាន់កន្លែងសុវត្ថិភាព ។ ទោះយ៉ាងណា ពុំមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត ត្រូវបានរាយការណ៍នោះទេ ។
គួរបញ្ជាក់ថា ទឹកជំនន់បានកើតឡើង បន្ទាប់ពីព្យុះភ្លើងបានចាប់ផ្តើមនៅដើមខែសីហា និងបានបណ្តាលឲ្យមនុស្សយ៉ាងតិច ២០ នាក់ ស្លាប់នៅក្នុង Haiti ។ ផ្ទះសំបែងជាង ៨,៧០០ ខ្នង ត្រូវបានបំផ្លាញ រួមទាំងផ្លូវរថភ្លើង និងទំនប់ទឹកផងដែរ ៕ ឧត្តម