សាធារណរដ្ឋសិង្ហបុរី៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Janil Puthucheary រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារបច្ចេកវិទ្យារដ្ឋាភិបាលសិង្ហបុរី (GovTech Singapore) និងជាអនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១៨ មិថុនា ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។

គួរបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍបច្ចេកទេស ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង៕
