Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកគ្រូផេះគ្រូអង្កាម ចេញលិខិតសូមអភ័យទោសជាសាធារណៈ អំពីសកម្មភាពការប្រើប្រាស់អាវុធ ដើម្បីយកមកបាញ់ខ្លួនឯងផ្ទាល់ ព្រោះចង់បញ្ជាក់ អំពីក្បួនវេទមន្តសិល្បៈរបស់ខ្មែរយើងពិតជាអស្ចារ្យ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកគ្រូសច្ចៈវិរោ ណុប សក្កដា បានចេញលិខិតសូមអភ័យទោសជាសាធារណៈ អំពីសកម្មភាពការប្រើប្រាស់អាវុធ ដើម្បីយកមកបាញ់ខ្លួនឯងផ្ទាល់ ព្រោះចង់បញ្ជាក់ អំពីក្បួនវេទមន្តសិល្បៈរបស់ខ្មែរយើងពិតជាអស្ចារ្យ។

បើតាមលិខិតសូមអភ័យទោសជាសាធារណៈ បានបញ្ជាក់ថា លោកគ្រូសច្ចៈវិរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម អាយុ ៥៥ឆ្នាំ កាន់អត្តសញ្ញាណ ប័ណ្ណលេខ 020930176 (01) មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ ភូមិត្រពាំងស្ទារ
សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នកដែលបានបង្ហោះផ្សព្វផ្សាយខ្លឹមសារតាម ប្រព័ន្ធទំនាក់ទំនងសង្គម Facebook ដែលមានគណនីឈ្មោះ លោកតាធំភ្នំគូលែន កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ អំពីសកម្មភាពការប្រើប្រាស់អាវុធដើម្បីយកមកបាញ់ខ្លួនឯងផ្ទាល់ ព្រោះចង់បញ្ជាក់ អំពីក្បួនវេទមន្តសិល្បៈរបស់ខ្មែរយើងពិតជាអស្ចារ្យ ដើម្បីឲ្យបរទេសក៏ដូចជាប្រទេសជិតខាងបានឃើញ ព្រោះដោយសារភាពល្ងិតល្ងង់ដែលមិនបានសិក្សា និងស្វែងយល់គ្រប់ជ្រុងជ្រោយអំពីច្បាប់រដ្ឋនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ អាស្រ័យហេតុនេះទើបខ្ញុំបាទសម្រេចចិត្តលុបវីដេអូនេះចេញ ហើយធ្វើការសុំទោស ជាសាធារណៈចំពោះសម្ដេច ទ្រង់ និងថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ក៏ដូចជាប្រជាពលរដ្ឋ និងមហាជនទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមមេត្តាអនុគ្រោះយោគយល់ដល់ខ្ញុំបាទដែលជាមនុស្សល្ងិតល្ងង់ មិន ស្គាល់អំពីច្បាប់ទម្លាប់ ហើយសូមធ្វើការសន្យាថាមិនឲ្យមានសកម្មភាព ឬរូបភាពបែបនេះដែលប៉ះពាល់ ដល់កិត្តិយសថ្នាក់ដឹកនាំ ក៏ដូចជាសេចក្ដីថ្លៃថ្នូរនៅក្នុងព្រះរាជាណាចក្រកម្ពុជាទៀតឡើយ ។ សូមបណ្តាញសារព័ត៌មានគ្រប់ស្ថាប័នយោគយល់ និងអធ្យាស្រ័យដល់រូបខ្ញុំបាទ សូមមេត្ដាលលុបវីដេអូនេះចេញផង ប្រសិនបើមានរូបភាពដូចក្នុងវីដេអូនេះធ្វើការផុសឡើងវិញ ខ្ញុំបាទសូមមិនធ្វើការទទូលខុសត្រូវឡើយ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×