ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤ នេះ មានករណីត្រាក់ទ័រភ្ជួរដីជាន់មីនបណ្តាលឲ្យផ្ទុះនៅចំណុចខាងលិចទួល៤២ ស្ថិតក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យខូចខាតត្រាក់ទ័រទាំងស្រុង និងរងរបួសធ្ងន់(បែកក្បាលជង្គង់ និងរបួសតាមដងខ្លួន)។
ជនរងគ្រោះថ្នាក់មានឈ្មោះ អុល ស៉ីម ភេទប្រុស អាយុ៤២ ឆ្នាំ ជាអ្នករស់នៅក្នុងភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ប៉ុន្តែបច្ចុប្បន្នបានមករស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ក្រោយកើតហេតុអ្នករបួសត្រូវបានដឹកយកមកសម្រាកព្យាបាលបឋមនៅមន្ទីរពេទ្យសម្តេចជាស៉ីមស្រអែម (ពេទ្យអគ្គ) ក្រោយមកត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។ រក្សាសិទ្ធដោយ ៖ សុទ្ធលី