Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួប​កំពូល រវាង​មេដឹកនាំ​កូរ៉េខាងត្បូង​និង​ខាងជើង​នឹងធ្វើ​ឡើង​នៅ​ខែកញ្ញា​ខាងមុខនេះ នៅ​ព្យុងយ៉ាង​

​​ លោក Cho Myoung gyon រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង

នៅ​ថ្ងៃ​ចន្ទ​ទី​១៣​សីហា​នេះ កូរ៉េ​ទាំង​២​បានសម្រេច​ចិត្តនឹង​រៀបចំ​ជំនួប​កំពូល​មួយ​នៅ​ព្យុងយ៉ាង​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង​និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​នៅ​ខែកញ្ញា​ខាងមុខ​។​

ទីភ្នាក់ងារ​កូរ៉េខាងត្បូង​YONHAP ឱ្យដឹងថា សេចក្តីសម្រេចចិត្ត​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នៅក្រៅ​ក្របខ័ណ្ឌ​នៃ​កិច្ចចរចា​នានា​រវាង​ភាគី​កូរ៉េ​ទាំងពីរ​នៅ​តំបន់​គ្មាន​កងទ័ព តែ​កាល​បរិ​ចេ្ឆ​ទ​ពិតប្រាកដ​នៅ​ពុំទាន់​បញ្ជាក់ប្រាប់​នៅឡើយ​។​

លោក Cho Myoung gyon រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​កូរ៉េ​ដែល​ដឹកនាំ​គណៈប្រតិភូ​កូរ៉េខាងត្បូង ត្រូវ​អមដំណើរ​ផងដែរ​ដោយ​អនុរដ្ឋមន្ត្រី​របស់លោក គឺ​លោក Chun Hae-Sung និង​ជំនួយការ​ទីប្រឹក្សា​ប្រធានាធិបតី​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​ជាតិ លោក​Nam Gwan-pyo ។​ចំណែក​ខាង​ភាគី​កូរ៉េខាងជើង​វិញ មាន​ប្រធាន​គណៈប្រតិភូ​ដើម្បី​ការបង្រួបបង្រួម​សន្តិភាព​មាតុភូមិ​កូរ៉េខាងជើង ដឹកនាំ​ដោយ​លោក Ri Son-gwon និង​អមដំណើរ​ដោយ​លោក Kim yun hyok អនុរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ផ្លូវដែក​និង​លោក Pak Yong-ho អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​ការពារ​ដែនដី​និង​បរិស្ថាន​កូរ៉េខាងជើង​។​

រដ្ឋមន្ត្រី​ផ្នែក​បង្រួប​ង្រួ​ម​កូរ៉េខាងត្បូង​លោក Cho Myoung gyon បាន​វិនិច្ឆ័យ​ថា ជាការ​ដ៏​សំខាន់​ណាស់ ដែល​កូរ៉េ​ទាំងពីរ ត្រូវតែ​រក្សា​ស្មារតី​និង​មាន​ជំហរ​ឯកភាពគ្នា ហើយ​រាល់​បញ្ហា​នានា នឹង​អាច​ត្រូវ​ដោះស្រាយ​ទៅរួច​នៅក្នុង​ជំហរ​ស្មារតី​ឯកភាព​បែប​ខាងលើនេះ​។ រដ្ឋមន្ត្រី​ផ្នែក​បង្រួប​ង្រួ​ម​កូរ៉េខាងត្បូង បាន​លើក​បញ្ជាក់ទៀតថា កូរ៉េខាងជើង​ច្បាស់​ជា​នឹង​លើកយក​បញ្ហា​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​មក​ដាក់​លើ​តុ​ចរចា​ហើយ ដូច្នេះ លោក​នឹងធ្វើ​ការពន្យល់​វិញ​ពី​ជំហរ​របស់​កូរ៉េខាងត្បូង​ចំពោះ​កូរ៉េខាងជើង​។​

ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​លោក Moon Jae-In នាពេលខាងមុខ​នៅក្នុង​រដ្ឋធានី​កូរ៉េខាងជើង គឺជា​លើកទីមួយ​នា​អំឡុងពេល​ជាង​១​ទស្សវត្សរ៍​កន្លងមក​៕

សូយន

 

×